ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​ថៃ​ ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​​ បានហើយ​ ​​ក្នុងករណី​ចាប់​​​​រំលោភ​នារីខ្មែរ ​ទាំង​មាន​កូន​ខ្ចី​ ​​
ថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 11:48 AM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 675នាក់)





បាត់ដំបង ​៖​ ​​​ ​បុរស​​​ជនជាតិ​ថៃ ​​ម្នាក់​ ជាប់ចោទ​​ពី​បទ​​រំលោភ​ សេពសន្ថវៈ​ ​លើ​នារីខ្មែរ ​​​ ត្រូវ​បាន​​សមត្ថកិច្ច​​ថៃ​ ក្នុង​ខេត្ត​ភិត​បុរី​ តាម​ប្រមាញ់​​​ចាប់​ខ្លួន ​បាន​​ហើយ​  ​កាលពី​ព្រឹក​ថ្ងៃទី​២៣  ខែមិថុនា  ឆ្នាំ​២០១៦​នេះ  ​។

បន្ទាប់ពី​សមត្ថកិច្ចថៃ​ ទទួល​បាន​នូវ​ពាក្យ​បណ្តឹង​របស់​នារី​រងគ្រោះខ្មែរ​ ​ជា​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​ នៅ​ថៃ​ ​បាន​ចោទ​បុរស​ជន​សង្ស័យ​ថា​​ ​បាន​ចូល​ទៅ​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​ទាំង​នាង ​ទើបនឹង​ សម្រាលកូន​បាន​៥​ខែ​ ប៉ុណ្ណោះ ​ខណៈ​ដែល​ស្វាមី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​បាត់។


គួរបញ្ជាក់ថា​ កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ​២​និង​៥០​នាទី​រសៀល នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បាំង​បួរ ឃុំ​បាន​ឡា​ត ស្រុក​បាន​ឡា​ត​ ខេត្ត​ភិត​បុរី ប្រទេស​ថៃ​ មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើត​ឡើង​ ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ ​​ជា​ជនជាតិ​ថៃ ​ដោយ​​ជន​នោះ​​បាន​​ជិះ​ម៉ូតូ​​ពណ៌​ស​ មក​ឈប់​ខាងមុខ​បន្ទប់​ស្នាក់នៅ​របស់​នារី​រងគ្រោះ​ ហើយ​បាន​ដើរចូល​ទៅ​ក្នុង​បន្ទប់ ​ដោយ​ធ្វើ​លេស​សួររក​កម្មករ​ទៅ​ធ្វើ​ការ ​ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ​ប្តី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​អស់ហើយ​ ទើប​គេ​បាន​សុំ​ចូល​បន្ទប់​ទឹក ​តែ​នាង​បាន​ដេញ​ឲ្យ​ទៅ​នោម​នៅ​ខាងក្រៅ គឺ​នៅ​ពេល​នោះ​ហើយ ​ដែល​ជនសង្ស័យ​បាន​ទាញ​ទ្វារ​បិទ​រួច​ចាប់​រំលោភ​នាង​នៅ​ចំពោះ​មុខ​កូន​ ដែល​ទើប​តែ​មាន​អាយុ​៥​ខែ​ រហូត​បានសម្រេច​ទើប​គេ​ចាក​ចេញទៅ​ ដោយ​បន្សល់​នូវ​ពាក្យ​មួយ​ម៉ាត់​ថាបើ​ហ៊ាន​ស្រែក ឬ​ប្តឹង​គេ​ នឹង​សម្លាប់ចោល។ ភ្លាមៗ​នោះដែរ ​នារី​រងគ្រោះ​ដែលមាន​អាយុ​២៦​ឆ្នាំ និង​មាន​ស្វាមី​ធ្វើការ​សំណង់​បា​នដាក់​ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ថៃ ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌។


បច្ចុប្បន្ន​ជ ន​ សង្ស័យ​ត្រូវ​បាន​ក្រុម​តម្រួត​ថៃ ​ នាំខ្លួន​ អោយ​ទៅ​ធ្វើ​សកម្មភាព​សារ​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​នារី​ខ្មែរ​នេះ​  ព្រមទាំង​ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវច្បាប់​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ