អាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន
ស្វាយរៀង ៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង កាលវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនឈានដល់ការឃាត់ខ្លួនមនុស្សចំនួន៥នាក់ នៅទីតាំងមួយកន្លែង ក្នុងសង្កាត់ /ក្រុងបាវិតខេត្តស្វាយរៀង ។
អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំងនោះ មានឈ្មោះ១. អ៊ិត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំមានមុខរបរបើកបររថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកជីភូ រស់នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ២. វី ភា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ បកប្រែភាសាចិន នៅរោងចក្រGIFA ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀងរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ៣. អ៊ុក ស៊ីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ០៤. ទេព ទិត្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។ ០៥. ឈុន សុខ ស៊ីភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាពៅ សង្កាតបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដែលអាវុធហត្ថដកហូត បាន រួមមាន៖០១. ម្សៅក្រាមរឹងពណ៌សថ្លា ចំនួន ០៦ កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៦ក្រាម០២. ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍ សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕