ស្ដ្រីម្នាក់ ស្រវឹងស្រាជិះម៉ូតូបុកបង្គោលខ្លោងទ្វារក្លឹបកំសាន្ត ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ព្រះសីហនុ ៖ ស្ត្រីម្នាក់ចេញពីផឹកស៊ី នៅហាងបារាំង ជាមួយមិត្តភ័ក្ដិ ស្រវឹងស្រា ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវកោងកាច់ចង្កូត មិនទាន់ជ្រុលទៅបុកបង្គោល ខ្លោងទ្វារ ចូលក្លឹបកំសាន្តអិលវី បណ្តាលឲ្យបែកមុខបែកមាត់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅក្នុងបន្ទប់សង្គ្រោះ បន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ករណី បើកបរក្នុងអាការៈស្រវឹងស្រានេះ បានកើតមានឡើងនៅម៉ោងប្រមាណ៣រសៀលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ មិថុនា នៅលើវិថី ឯងរាជ្យកែងតុលាការ ចាស់ស្ថិតនៅក្នុងសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សរ សុខឿន ភេទស្រីអាយុ២៩ឆ្នាំមានមុខរបរបុគ្គលិក នៅហាងជនបរទេស ស្នាក់នៅក្រោយក្លឹបកំសាន្តអិលវី និងមានស្រុកកំណើតរស់នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាងស្រុកពារាំងខេត្តព្រៃវែង។
ប្រភព បានបន្ដទៀតថា មុនពេលកើតហេតុស្ត្រីជនរងគ្រោះរួមជាមួយ និងពួកគាត់បាននាំគ្នាទៅផឹកស៊ី នៅហាងបារាំង មួយកន្លែងនៅជិតតោ២លុះផឹកយូរៗទៅពួកគាត់ម្នាក់ៗបានស្រវឹងស្រា ហើយក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ប៉ុន្តែពេលជិះម៉ូតូមកដល់កន្លែងកើតស្ត្រីរងគ្រោះបានបត់ម៉ូតូចូលតាមក្រោមផ្លាក អិលវី តែដោយសារម៉ូតូលឿនពេកជនរងគ្រោះកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោល ផ្លាកបណ្តាលឲ្យដួលរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យ។
សមត្ថកិច្ច ចរាចរណ៍ ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយកើតហេតុម៉ូតូជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅជួសជុលប្រើការវិញព្រោះថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង៕