ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ម៉ូតូ​កំពុង​ឆ្លងផ្លូវ​​ ត្រូវ​រថយន្ដ​​បើក​លឿន​ បុក​ពេញ​ទំហឹង​ រង​របួសធ្ងន់​៣នាក់ ​​​
ថ្ងៃទី ២១ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 02:54 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 636នាក់)





​សៀមរាប​ ៖​ រថយន្ត​តា​កូ​មា ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​ ​ខណៈ​ពេល​កំពុង​ឆ្លងថ្នល់ ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​  ក្នុងនោះ​អ្នក​បើក​ម៉ូតូ​បាក់ជើង​ម្ខាង​ ​កាលពី​ វេលា​ម៉ោង​១៦​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ត្រង់​ ចំណុច​រង្វង់​មូល​ផ្លូវ​ចុះទៅ​ស្រុក​ជីក្រែង ​ស្ថិតនៅ​ភូមិ​អន្លង់​វិល ឃុំ​គោកធ្លក​ក្រោម ​ស្រុក​ជីក្រែង​។

​នគរបាល​ ស្រុក​ជីក្រែង ​បាន​ឲ្យ​ដឹងថា​ ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ទឹម មនោ អាយុ​៣៦​រស់នៅ​ខេត្តព្រៃវែង​។ ​រថយន្ត​បង្ក​ម៉ាក​ TOYOTATACOMA​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA : 4492 បើក​ពី​លិចទៅ​កើត​លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូត​សេ​១២៥​ បើក​ឆ្លងកាត់​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ​ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់​។

​សមត្ថកិច្ច​ បានបន្ដថា​ ជនរងគ្រោះ​ទាំង​០៣​នាក់ ​មានឈ្មោះ​ ឈ្មោះ​ ភេ​ម ​ស៊ឹង​ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​, ឈ្មោះ ស៊ឹង​រាក់​ ភេទ​ស្រី​អាយុ​២២​ឆ្នាំ ​ត្រូវជា​កូនប្រសារ​ រងរបួស​ស្រាល​។​ឈ្មោះ ច​យ ណារិន ភេទ​ស្រី អាយុ​១​ឆ្នាំ ត្រូវជា​ចៅ​អ្នកបើកបរ​ម៉ូតូ​។​អ្នក​ទាំង​០៣​នាក់ ​រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ​អ្នកបើកបរ​រថយន្ត​ មិនបាន​រត់គេចខ្លួន​ទេ​ដោយ​បាន​ជួយ​មើល​ និង​លើក​ជនរងគ្រោះ​ទៀតផង​។

បច្ចុប្បន្ន​អ្នកបើកបរ​រថយន្ត​កម្លាំង​នគរបាល​យើង​បាន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ដើម្បី​ធ្វើ​សាវតារ​ជាតិ​ និង​ធ្វើ​កិច្ចសន្យា​ ដោយមាន​អ្នកធានារ៉ាប់រង​ និង​មានការ​យល់ព្រម​ពី​ភាគី​ជនរង​គ្រោះ​ផង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​រីឯ​ម៉ូតូ​ និង​រថយន្ត​កម្លាំង​នគរបាល​យើង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ