ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញ​សក្ដានុពល​តំបន់​រមណីយដ្ឋាន​កោះ​កេរ្តិ៍​ដល់​នាយក​Trip Adviser
ថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 05:12 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1168នាក់)


 

 

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ CATAបានដឹកនាំក្រុមនាយកវេបសាយល្បីឈ្មោះ Trip Adviserទៅទស្សនា រមណីយដ្ឋានប្រាសាទ កោះកេរ្តិ៍ ជាក្រុមប្រាសាទដែលកសាងឡើងកំឡុងសតវត្សរ៍ទី១០។

លោក អាង គីមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលបានដឹកនាំក្រុមការងារនៃវេបសាយល្បីឈ្មោះលើពិភពលោក ទៅទស្សនារមណីយដ្ឋានកោះកេរ្តិ៍ កាលពីសប្ដាហ៍មុនបានថ្លែងឲ្យដឹងថា ក្រុមថ្នាក់ដឹកនាំនៃវេបសាយTrip Adviser ខាងលើដឹកនាំដោយលោកDAMIAN COOK នាយកប្រតិបត្តិនៃវេបសាយTrip Adviserមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថាបត្យកម្ម និងរចនាបទប្រាសាទកោះកេរ្តិ៍ ដែលបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៤កាលពីសតវត្សរ៍ទី១០។

លោកបន្តថា “គោលបំណងរបស់យើង គឺចង់បន្ថយចំនួនភ្ញៀវទេសចរណ៍ដែលកកកុញនៅតំបន់អង្គរ ឲ្យទៅទស្សនានៅតំបន់ប្រសាទកោះកេរ្តិ៍ ដែលមកទល់ពេលនេះ ការស្រាវ ជ្រាវបានរកឃើញក្រុមប្រសាទចំនួន១២៧ហើយ”។

 

លោកបន្តថា “ប្រាសាទកោះកេរ្តិ៍ ជារចនាបថមួយ ក្នុងចំណោមរចនាបថទាំង១៤របស់ប្រាសាទខ្មែរ ដែលមានភាពទាក់ទាញក្នុងអរិយធម៌អង្គរ”។ព្រះបាទជ័យវរ្ម័នទី៤បានទៅកសាង ប្រាសាទនៅតំបន់កោះកេរ្ត៍កំឡុងឆ្នាំ៩២១ ដល់ឆ្នាំ៩៤៦។

 

លោកអាង គីមអៀងបានបន្តថា រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ មានភាពទាក់ទាញខ្លាំង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្ត ប៉ុន្តែរហូតមកទល់ពេល នេះប្រាសាទ នេះ មិនទាន់បានទទួលភ្ញៀវទេសចរណ៍ទៅទស្សនាច្រើននៅឡើយទេ ព្រោះក្រុមហ៊ុនទេសចរណ៍នានា មិនទាន់បញ្ចូលខ្សែទស្សនាចរទៅកាន់ប្រាសាទនេះ ឲ្យបាន ទូលំទូ​លាយក្នុងកញ្ចប់ទេសចរណ៍របស់ខ្លួននៅឡើយ លើកលែងតែកញ្ចប់ទេសចរណ៍ពិសេសៗ ទើបបញ្ចូលរមណីយដ្ឋាននេះក្នុងខ្សែទស្សនកិច្ចរបស់ពួកគេ ដោយសារការ ស្នាក់នៅរបស់ភ្ញៀវទេសចរណ៍នៅកម្ពុជា មានរយៈពេលតិចនៅឡើយ គឺជាមធ្យមមានរយៈពេលបីទៅ៤ថ្ងៃ សម្រាប់ភ្ញៀវបញ្ជូនបន្តមកពីប្រទេសគេ ប៉ុន្តែបើភ្ញៀវ ទេសចរណ៍ហោះហើរត្រង់មកកម្ពុជា ពួកគេអាចស្នាក់នៅកម្ពុជាមានរយៈពេលប្រហែល៦ថ្ងៃ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគម្រោងដាក់ស្នើក្រុមប្រាសាទកោះកេរ្តិ៍ ជាបេតិកភ័ណ្ឌពិភពលោកនាពេលខាងមុខនេះ ៕

ដកស្រង់ ពី​៖ គេហទំព័របាយ័ន​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ