ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ផឹក​ចំ​ស្រា​កាច​​ ​ប្រ​ពន្ធ​ប្រហារ​ប្ដី​ ​​យក​កាំបិត​ចាក់​​ប្តី​ ចំ​ក្រោម​ទងត្រចៀក​​ ស្លាប់​មួយ​រំពេច​
ថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 04:04 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 685នាក់)



កំពង់ចាម​ ៖ ​ស្ត្រី​ប្រមឹក​ ដែល​តែងតែ​ប្រើ​អំពើ​ហិ​ង្សា​លើ​ប្តី​ជារឿយៗ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ ឃាត់ខ្លួន​ ជាក់ស្តែង​ពី​បទ​ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ដែល​បណ្តាល​អោយ​ប្តី ​ស្លាប់​ កាលពី​ម៉ោង​២រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​២០ ​មិថុនា​២០១៦ ​នៅ​ភូមិ​បឹង​ទឹង​ឃុំ​ទងត្រឡាច​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម ។

នគរបាល​ស្រុក​ស្រី​សន្ធរ​ បាន​អោយដឹងថា ​ស្ត្រី​ល្មើស​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ​អុក ​រ៉ា​ អាយុ​៥៣ ​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ កើ​ត​ហេតុ​ ខាងលើ​ រីឯ​ជន​រងគ្រោះ ​ជាប្ដី​ស្លាប់​ មានឈ្មោះ​ យី​ យ៉ិ​ត​ ​ភេទ​ប្រុស​អាយុ​៥៦ឆ្នាំ​ ត្រូវជា​ប្តី​រស់​នៅក្នុង​ដំបូលផ្ទះ​តែមួយ​ស្ត្រី​ល្មើស​ជា​ប្រពន្ធ ។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ ​បានអោយដឹងថា​ ជារឿយៗ​ស្ត្រី​ឈ្មោះ ​អុក ​រ៉ា​ តែងតែ​ ផឹកស្រា​ស្រវឹង ​រករឿង​ប្តី​ឈ្មោះ​ យី​ យ៉ិ​ត​ មិនសូវ​លោះ​ថ្ងៃ​ទេ​ តែ​បុរស​ជា​ប្តី​មិន​តប.ត​ ជា​ស្ដ្រី​ជា​ប្រពន្ធ ​នៅ​
​តែស្ងៀម ។

ប្រភព​ បន្តថា​ នៅវេលា ​ម៉ោង​២រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​២០ ​មិថុនា​២០១៦​ ស្ត្រី​ជា​ប្រពន្ធ​ស្រវឹង​ស្រា​ យ៉ាងខ្លាំង​ ហើយក៏​ឈ្លោះប្រកែក​ជាមួយ​ប្តី​(​ជនរងគ្រោះ​)​រហូត​យក​កាំបិត​ចុង ស្រួច​ ចាក់​ប្តី​ ចំ​ក្រោម​ទងត្រចៀក​ខាងឆ្វេង​មួយ​កាំបិត​បណ្តាល​អោយ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម​មួយ​រំពេច​។


​ក្រោយពី​ទ​ទួ​ល​ព័ត៌មាន​នេះ​ភ្លាម ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​​ជា​ប្រព្ធ​ ឈ្មោះ​ អុក​ រ៉ា ​នាំមក​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​  ​ដើម្បី​​ឲ្យ​ច្បាប់​ ​ជា​អ្នក​ចាត់ការ​ ​តាម​នីតិវិធី​។​សាក​​សព​ជនរងគ្រោះ​ត្រូវបាន​ប្រ​គល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ