ស្វាមី  អ្នកនាង កាតុ មានអាការៈធូរស្រាលបន្តិចហើយ  ក្រុមគ្រូពេទ្យកំពុងតាមដានអាការៈជំងឺ 
                                    
                                    
                                         
                                      
                                               
                                    
                                        
                                        
	
	
	ភ្នំពេញ ៖ បន្ទាប់ពីបានចូលសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃទី១៨ ខែមិថុនា គិតរហូតមកដល់ពេលនេះគឺមានរយៈ៣ថ្ងៃហើយដែលលោក ខ្យងស្វាមីរបស់អ្នកនាងកាតុបានសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីអាការៈ ជំងឺធ្វើទុក។
	
	អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ បានថ្លែងថា ពេលនេះអាការៈជំងឺស្វាមី បានធូរស្រាលហើយ មិនមានអ្វីគួរឲ្យព្រួយបារម្ភទេ តែលោកគ្រូពេទ្យមិនទាន់ឲ្យចេញទេ គឺនៅរង់ចាំតាមដានអាការៈជំងឺសិន ។
	
	អ្នកនាង កាតុ បានប្រាប់ឲ្យដឹងថា ស្វាមីរបស់អ្នកនាងចូលសង្គ្រោះបន្ទាន់ ដោយសារតែស្ទះក្នុងបេះដូង ព្រោះថា ប្រតិកម្ម ជាមួយអាហារ ។ បើទោះជាយ៉ាងណា គ្រូពេទ្យហាម មិនឲ្យស្វាមីអ្នកនាង ហូប របស់ក្តៅ ,ស្រា ,ម្ទេស និងហូប ប្រៃពេកទេ វាអាចធ្វើឲ្យអាការៈជំងឺរើឡើង។
	
	អ្វីដែលធ្វើឲ្យតារាកំប្លែងរូបនេះ មានអារម្មណ៍រំភើបស្ទើរ ទប់ទឹកភ្នែកមិនជាប់នោះ គឺក្នុងអំឡុងដែលស្វាមី អ្នកនាងសម្រាកនៅមន្ទីរពេទ្យ គឺមានវត្តមានសិល្បករ-សិល្បការិនីជាច្រើន ជួយឈឺឆ្អាលមកសួរសុខទុកជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យ អ្នកនាងរំភើបចិត្តយ៉ាងខ្លាំង ៕
	
	 
                                            ![]() 
                                        
                                            ![]() 
                                        
                                            ![]() 
                                        
                                    
                                    
                                        ![]() 
                                        
                                        ![]()