ចាក់សាំងដុតខ្លួនឯងស្លាប់ យ៉ាងអាណោចអាធ័ម ព្រោះតែតូចចិត្ត ម្ដាយជំពាក់លុយគេច្រើនពេក
ស្វាយរៀង ៖ បុរសម្នាក់ តូចចិត្ត និងខ្មាសគេពេក ដោយសារម្ដាយជំពាក់លុយគេច្រើនពេល សម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង ដោយទិញសាំងចំនួន៣លីត្រ មកចាក់ស្រោចលើខ្លួន ហើយដុតធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋ មកចោមរោម មើល បាននិយាយថា ជនរងគ្រោះមានឈ្មោះ ដន អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់រ៉ឺម៉កកង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ។ ប្រភព ដដែល បាននិយាយទៀត ថា ជនរងគ្រោះ មានការតូចចិត្ត ខ្មាសគេណាស់ ដោយសារម្ដាយជំពាក់លុយអង្គការ និងអ្នកស្រុកជាច្រើនពេក។ កន្លងមករូបគេបានព្យាយាមចង.ក សម្លាប់ខ្លួនជាច្រើនលើក ប៉ុន្តែត្រូវបានបងប្អូនជួយសង្គ្រោះ ទាន់ពេល តែលើកនេះស្រាប់តែយកសាំងមកដុតខ្លួនឯង ធ្វើឲ្យឆេះរោលរាលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្ដង៕