ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជន​ល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​២នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 03:02 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 669នាក់)


                               

កណ្តាល ៖ ​សមត្ថកិច្ច​ ស្រុក​កោះធំ​​ ចុះ​បង្ក្រាប​បទ​ល្មើ​ស​ជួញដូរ​​​គ្រឿងញៀន​ ​​ ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ​កាលពី​ថ្ងៃទី ១៩ មិថុនា​ ២០១៦​​ ​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២១ ​ភូមិ​កំពុងស្វាយ ​លើ ​ឃុំ​ព្រែក​ថ្មី ​ស្រុក​កោះធំ ​ខេត្តកណ្ដាល​។


​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ​ជនសង្ស័យ​ ០២ នាក់​ដែល​ត្រូវឃាត់ខ្លួន​ ​ទី​១. ​ឈ្មោះ​ ស្រូ​យ ភក្ត្រា ប្រុស  អាយុ ១៨ ឆ្នាំ ជន​ជាតិខ្មែរ​ មាន​ទីលំនៅ ភូមិ​កំពង់ស្វាយ​ក្រោម ​ឃុំ​ព្រែក​ថ្មី  ស្រុក​កោះធំ ​ខេត្តកណ្ដាល ​មុខរបរ​មិន​ពិតប្រាកដ ។​ទី​២. ឈ្មោះ ​ឈុន តុលា​(​ហៅ​ខ្លា​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ ​ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ​ ខេត្តកណ្តាល​ មុខរបរ មិន​ពិតប្រាកដ ។​

​សមត្ថ​កិច្ច​ ​ដកហូត ​វត្ថុតាង​ ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់​ (​ហៅ​ម៉ា​ទឹកកក​) ​ចំនួន ០១ កញ្ចប់​តំលៃ​៩​ម៉ឺន​រៀល ,​ទូរ​សព្ទ័​ដៃ​ អិន​ចុច​ពិល​០២​គ្រឿង​ ដែកកេះ​០១ ​កាបូបដៃ​០១ , ម៉ូតូ​ម៉ាក​ហុងដា សេ​៩០ជ្រុង ​ពណ៌​ទឹកប៊ិច​ចំនួន​០១​គ្រឿង​​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ នាំមក​កាន់​អធិការដ្ឋាន​ ដើម្បី​ សាកសួរ​ និង ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់   ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ