ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បុរស​ម្នាក់​ ជិះ​ម៉ូតូ​លឿន​ ធ្លាក់​ជង្ហុក​ ដួល​បោក​​នឹង​ថ្នាល់​​រង​របួសធ្ងន់
ថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 02:54 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 733នាក់)



​​
​ភ្នំពេញ ៖ ​បុរស​ម្នាក់​​ ​ជិះ​ម៉ូតូ​ធំ​ ម៉ាក ​FZ​ មួយ​គ្រឿង ​ក្នុង​ល្បឿន​លឿន ​​ធ្លាក់​ជង្ហុក​ ​ដួល​ ​​បែកក្បាល ​​រង​របួស​ធ្ងន់​ ​​ត្រូវ​បាន​គេ​ដឹក​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម ៗ​ ដើម្បី​ជួយសង្គ្រោះ​។ ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់​ថ្ងៃទី ​ ១៩ ខែមិថុនា​ឆ្នាំ ២០១៦ នៅមុខ​ស្ថានីយ​ប្រេង​កាល់​តិច​ក្នុង ភូមិ​អូរ​ដឹ​ម​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនរងគ្រោះ​ឈ្មោះ​ញ៉ឹល ស៊ី​ដេ​ត ភេទ​ប្រុស​អាយុ ២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​តេ​ជោ​ អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក ខេត្តកំពត ។

​ប្រភព​ពី​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក FZ  ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-8090 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​លុះ​មកដល់​ចំណុច​កើតហេតុ ​ជា​កន្លែង​ជង្ហុក​ទឹក​លិច ​​លុប​បាត់ ​ចិញ្ចើម​ផ្លូវ ​មើល​មិន​ដឹង ​​ ហើយ​ជនរងគ្រោះ​ជិះ​លឿន​ទៀត​នោះ ​ទើប​បណ្តាល​អោយ​ជ្រុល​ធ្លាក់​ជង្ហុក ​ដួល​ពីរទៅ​​បី​ត្រឡប់​បែក​មុខ​បែក​មាត់ ​សន្លប់​ស្តូកស្តឹង​ នៅ​នឹង​​កន្លែងកើតហេតុ​។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ ​ទៅ​​​សង្គ្រោះ​ជា​បន្ទាន់ ​នៅ​​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ​ ។​ដោយ​ឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​រង​ចាំ​ម្ចាស់​យក​ឯកសារ​មក​បញ្ជា​ក់​មក​យក​ទៅ​វិញ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ