ជនសង្ស័យ ៥នាក់ រួមនឹងថ្នាំញៀនចំនួន៦៨ កញ្ចប់ ត្រូវអាវុធហត្ថឃាត់ខ្លួន
ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចេញប្រតិបត្តិការ បង្ក្រាប អ្នក ប្រើប្រាស់ និងរក្សាទុកសារធាតុគ្រឿងញៀន ប្រុសស្រីចំនួន៥ ដកហូត បានថ្នាំញៀន ចំនួន៦៨ កញ្ចប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦.នៅចំណុច ភូមិចាំស្រី .ឃុំកំពង់សិលា .ស្រុកកំពង់សិលា .ខេត្តព្រះសីហនុ។
អាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ នេះ មានឈ្មោះ១.ឈ្មោះឃឹម .តូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិ ខ្មែរ .មុខរបរ ជាងដែក រស់នៅភូមិស្ទឹងច្រាល .ឃុំអូរបាក់រទេះ .ស្រុកកំពង់សិលា. ខេត្តព្រះសីហនុ។ ២. ឈ្មោះលឹម. ដែត ភេទ ប្រុស អាយុ២៥ឆ្នាំជនជាតិ ខ្មែរ .មុខរបរ ជាងឡាន រស់នៅភូមិបុរីកម្មករ .សង្កាត់ច្បារមន. ក្រុងច្បារមន .ខេត្តកំពង់ស្ពឺ។ ៣. ឈ្មោះ ង៉ែត. ចាន់ធី ហៅខ្លី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ .មុខរបរជាងដែករស់នៅភូមិស្ទឹងច្រាល . ឃុំអូរបាក់រទេះ .ស្រុកកំពង់សិលា .ខេត្តព្រះសីហនុ។ ៤.ឈ្មោះ យេស. ម៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ .មុខរបរធ្វើស្រែរស់នៅភូមិវាល ឃុំកំពង់សិលា .ស្រុកកំពង់សិលា. ខេត្តព្រះសីហនុ។ ៥.ឈ្មោះ ឈន .ស្រីទី ភេទស្រី អាយុ ៣៤ឆាំ្ន ជនជាតិខ្មែរ .មុខរបរបុគ្គលិករ៉ូលីនរស់នៅភូមិស្ទឹងច្រាល.ឃុំអូរបាក់រទេះ. ស្រុកកំពង់សិលា.ខេត្តព្រះសីហនុ។
ប្រភពដដែល បានបន្ដទៀតថា វត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានក្នុងពេលបង្ក្រាបមាន ៖ ម្សៅសថ្លាចំនួន៦៨កញ្ចប់ ស្មើនឹង១៥g.៤៩, ទូរស័ព្ទដៃចំនួន៥ គ្រឿង, ម៉ូតូ០៤ គ្រឿង, ដបជក់ចំនួនមួយ, លោហធាតុពណ៌លឿង(ខ្សែដៃមួយខ្សែ+ខ្សែកមួយខ្សែ+ចិញ្ចៀនមួយវង់), ប្រាក់រៀលចំនួនម្ភៃប្រាំមួយម៉ឺនបួនពាន់រៀល, ប្រាក់ដុល្លារ៩២៦ដុល្លារ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៥នាក់នេះ សមត្ថកិច្ចបានបញ្ជូនទៅធ្វើការសាកសួរបន្តនៅការិយាល័យបទល្មើស គ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿង និងវត្ថុតាងពាក់ព័ន្ធទៅសាលាដំបូងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕