ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បើកបរ​លឿន​ដល់​ ​ផ្លូវ​​កោង​ជាន់​ហ្វ្រាំង​បង្ខំ​​ ដួល​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត ​ កិន​ស្លាប់​ប្ដី​​-ប្រពន្ធ​របួស​ធ្ងន់
ថ្ងៃទី ១៧ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 02:11 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 627នាក់)




​បាត់ដំបង ៖​ ​ប្ដី​-ប្រពន្ធ ពីរ​នាក់​ ​​បើក​បរ​ធ្វេសប្រហែស ​ជិះ​ម៉ូតូឌុប​គ្នា​ ​បើកបរ​​ក្នុង​ល្បឿន​ ​​លឿន​ ដល់​ផ្លូវ​កោង​ ជាន់​ហ្វ្រាំង​​បង្ខំ​​ដួល​ចូល​ក្រោម​កង់​រថយន្ត ​​ កិន​ស្លាប់ប្ដី​ ​ប្រពន្ធ​រង​​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ ឯ​មន្ទីរពេទ្យ​​​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំនុច​ផ្លូវ​វាង​ក្រុង  ស្ថិតក្នុង​ភូមិ​អូរ​ចារ  សង្កាត់​អូរ​ចារ  ក្រុង​បាត់ដំបង  ខេត្តបាត់ដំបង ។


​អ្នកឃើញ​ហេតុការណ៍​ ​ បាន​ប្រាប់​អោយដឹងថា  ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លីក  ​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​  ​​ជិះ​គ្នា​ពីរ​នាក់ ​ ស្ថិតក្នុង​ល្បឿន​យ៉ាង​លឿន ​ដល់​ចំណុច​កើតហេតុ​ គឺ​ផ្លូវ​មាន​សភាព​ជា​ប្រភេទ​ផ្លូវ​កោង​ គឺ​អ្នកបើកបរ​ម៉ូតូ​ បាន​ចាប់​ហ្វ្រាំង​​បង្ខំ​យ៉ាងខ្លាំង ​ធ្វើ​អោយ​ម៉ូតូ​ដួល​ទាំង​ជំហរ ​ ​ចៃដន្យ ​នៅពេល​នោះ​ ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​​ ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ​បាត់ដំបង​ 5A-0010  ​បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា ​ ​មក​ដល់​ល្មម  ​​កិន​ទៅលើ​បុរស​ជា​ប្តី ​ស្លាប់ ​ភ្លាម​មួយ​រំពេច​ នៅ​នឹងកន្លែង​កើតហេតុ​ ​ប្រពន្ធ​រង​របួស​ធ្ងន់​  ។  ប្រភព​ ​បាន​បន្តថា ​បុរស ​ជាប្ដី​​ស្លាប់​  ​​មានឈ្មោះ មួន វត្ថា ហៅ​ជា អាយុ​៣៦​ឆ្នាំ ​ ចំ​ណែ​ប្រពន្ធ​ដែល​ជិះ​នៅ​ខាងក្រោយ​មានឈ្មោះ ម៉ាប់  អាយុ​៣២​ឆ្នាំ  ​ពួកគេ​រស់នៅ​ភូមិ​ស្វាយជ្រុំ​  ឃុំ​ជ្រៃ  ស្រុក​ថ្មគោល ។


ស្ត្រី​ជា​ភរិយា​ ​ដែល​រង​របួស​ ធ្ងន់​ ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។  ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​ គេចខ្លួន​បាត់ស្រមោល ​មុន​ពេលដែល​សមត្ថកិច្ច​ចរាចរណ៍​ចុះទៅ​ដល់  ​ ។ ​វត្ថុតាង​ទាំង២​ ត្រូវ​សមត្ថកិច្ច​ ​​នាំយក​ ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ ជា​បណ្តោះ​អាសន្ន​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​ជា​ក្រោយ។ ​​ ដោយឡែក​សព ​ត្រូវ​បាន​​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារ  សាច់ញាតិ  ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ