ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
យុទ្ធភណ្ឌ​ មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​ ​​​ត្រូវ​បាន​ពលរដ្ឋ​ឃ្វាល​គោ​​ប្រទះឃើញ​​ ​​​
ថ្ងៃទី ១៧ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 01:51 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 658នាក់)


ពោធិ៍សាត់​៖ ​ប្រជាពលរដ្ឋ​ ប្រទះឃើញ​​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​នៅ​​មាត់​ព្រៃរនាម​ ស្ថិត​ជាប់​ខាងត្បូង ​មាត់បឹង​ទន្លេសាប ​​​រាយការណ៍​មក​សមត្ថកិច្ច​ ចុះ​ទៅ​យក​មក​រក្សា​ទុក​ ​។

 

ហេតុការណ៍​ ប្រទះឃើញនេះ ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២​និង​៣០​នាទី ​ថ្ងៃទី​១៦​ ខែមិថុនា ឆ្នាំ​២០១៦​ ស្ថិត​ត្រង់​ចំនុច​ម្ដុំ​ខាងជើង​បឹង​ត្រី​រៀល​ ភូមិ​របង​រមាស ​ឃុំ​បឹង​បង់​កណ្ដោល ​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​

 

នគរបាល​​មូលដ្ឋាន​ នៅ​ឃុំ​បឹង​បត់​ កណ្ដោល ​បាន​ឲ្យ​ដឹងថា​ ​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​ក្បែរ​តំបន់​មាត់​ព្រៃរនាម​ ជាប់​មាត់បឹង​ទន្លេសាប​ នឹង​ដើរ​ឃ្វាល​គោក្របី ​ត្រង់​ចំនុច​ខាងលើ ​ដែល​ជា​អតីត​សមរភូមិ ​ក្ដៅ​ ក៏​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​មាន​គុណភាព​ក្នុង​ការ​បង្ក​ ឲ្យ​មនុស្ស​គ្រោះថ្នាក់ ​ចំនួន​០៥​គ្រាប់​ ជា​ប្រភេទ​គ្រាប់​ សេ​កា​សេ​ឡង់ ​បាន​​រាយ​ការ​ណ៍​ ជូន​សមត្ថកិច្ច​ យើង​​​ចុះទៅ​យក​មក​រក្សាទុក​ឲ្យ​មន្ត្រី​អង្គការ​សីម៉ាក់​តែម្ដង ។

 

សមត្ថកិច្ច​ ​សូម​អំពាវនាវ​ ដល់​ពលរ​ដ្ឋ​ ទាំងអស់​​ពេល​ប្រទះ​ឃើញ​ ត្រូវ​​​រាយ​ការណ៍​ ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ​ មូលដ្ឋាន ​តទៅទៀត ​នៅ​ពេលដែល​លោកអ្នក​ជួបប្រទះ​អាវុធ​​ យុទ្ធភណ្ឌ​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដែល​សល់​ពី​សម័យ​សង្គ្រាម​ ព្រោះ​វា​ មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោកអ្នក​ប៉ះពាល់​វា​ដោយ​គ្មាន​ជំនាញ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ