ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សត្វ​គោ​ប្រលែង ​អនាធិបតេយ្យ​​​​​​ដើរ​ទាំង​យប់​ទាំង​ថ្ងៃ​ បង្ក​គ្រោះថ្នាក់​ គ្មាន​នរ​ណា​យក​ភ្នែក​មើល​
ថ្ងៃទី ១៧ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 01:37 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 708នាក់)




ឧ​ត្ត​រ​មានជ័យ ​៖ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជា្ញធរ​ ឃុំ​ត្រពាំង​ប្រាសាទ ​និង​លោក​អភិបាលស្រុក​ ត្រពាំង​ប្រាសាទ ​ ក៏ដូចជា​ម្ចាស់​សត្វ​គោ​ នៅក្នុង​ទីរួមស្រុក ​ពី​បញ្ហា​សត្វ​គោ​ទាំងយប់​ ទាំង​ថ្ងៃ បាន​​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ផ្សារ ​ត្រពាំង​ប្រាសាទ​។

​ប្រជាពលរដ្ឋ​ និយាយថា សត្វ​គោ​ជាច្រើន​ម្ចាស់​ដែល​គេ​ប្រលែង ​ទាំងយប់​ ទាំង​ថ្ងៃ​ ដោយ​ពុំ​ឃើញ​មាន​អាជា្ញធរ ​ឬ​សមត្ថកិច្ច​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ ឬ​មាន​វិធានការ​ចំពោះ​សត្វ​គោ​នោះ​ឡើយ​។​ពលរដ្ឋ​ បន្តថា មិនថាតែ​នៅក្នុង​ផ្សារ​ប៉ុណ្ណោះ​ទេ ​ដែល​ការរំខាន​ពី​សត្វ​គោ​ គឺ​ទូរ​ទាំង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ​ និង​បេនឡាន​ក្រុង​ក៏​សត្វ​គោ បាន​វាយលុក​យក​ទីតាំង​ បាន​ទាំងយប់​ទាំង​ថ្ងៃ​ ដែល​បាន​បង្ក​ការរំខាន​នៅតាម​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ ​វា​បាន​ដើរ​ពាល​វាល​ពាសកាល​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​នៅតាម​ដងផ្លូវ​ទៀតផង​។​

​ប្រជាពលរដ្ឋ ​បាន​ប្រាប់ថា ម្ចាស់​គោ​ឈ្មោះ ធឿន ដែលមាន​ផ្ទះ​ នៅ​ខាងកើត​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គ្រាន់​តែមួយ​ម្ចាស់​ឈ្មោះ​ខាងលើ​ មាន​គោ​ចំនួន​៧០​ក្បាល​ឯណោះ​ ហើយ​មិន​ត្រឹម​តែមួយ​ម្ចាស់​ប៉ុណ្ណោះ​ទេ សត្វ​គោ នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ មាន​ច្រើន​ម្ចាស់​ផងដែរ​។​ដោយ​ក្នុង​នោះ​ក៏មាន​សត្វ​គោ​របស់​មេភូមិ​ត្រពាំង​ប្រាសាទ​ឈ្មោះ​ ធី ក៏បាន​ប្រលែង ​ជា​អនាធិបតេយ្យ​ដែរ​។​

​កន្លងមក​ប្រជាពលរដ្ឋ​ បាន​រាយការណ៍​អោយ​អាជា្ញធរ ​ហើយ​អាជា្ញធរ​ស្រុក​បាន​ហៅ​ម្ចាស់​គោ​ទៅធ្វើ​ការអប់រំ​ និង​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​យប់​ត្រូវ​ដេញគោ​ដាក់​ក្រោល ហើយ​នៅពេល​ថ្ងៃ​ត្រូវ​មាន​អ្នក​ឃ្វាលគោ​ឲ្យ​ចូលទៅក្នុង​ផ្សារ​ក៏ប៉ុន្តែ​បានតែ​មួយរយ​:​ប៉ុណ្ណោះ​ ដែល​នៅមាន​សត្វ​គោ​ជា​ច្រើនជាង​មុន​ទៅ រំខាន​ប្រជាពលរដ្ឋ​ទាំងយប់​ទាំ​ថ្ងៃ ដដែល​នៅក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ នៅ​តាម​បេនឡាន​ក្រុង​និង​នៅ​រង្វង់ ​មូល​ស្រុក​ត្រពាំង​ប្រាសាទ ទាំងយប់​ទាំង​ថ្ងៃ​ដដែល​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ