ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ ​Arizona​ បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ជម្លៀស​​ចេញ​ពី​លំនៅឋាន​
ថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 08:35 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1265នាក់)


អាមេរិក៖ សារព័ត៌មាន NBC បានរាយការណ៍ថា ភ្លើងដ៏មានឥទ្ធិពលបានផ្ទុះឡើងក្នុងរដ្ឋ Arizona និងកំពុងបន្តរាលដាលឆេះក្នុងរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានបង្ខំឲ្យ មនុស្សជម្លៀសចេញពីលំនៅឋាន។

 

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបានជម្លៀសប្រជាជនពីលំនៅឋានក្នុងទីក្រុង Forestdale រដ្ឋ Arizona បន្ទាប់ពីភ្លើងឆេះព្រៃកាលពីថ្ងៃពុធម្សិលមិញ បានលាបត្របាក់ ព្រៃឈើដល់ទៅ 2,500ហិកតាស្ថិតនៅចំងាយ12 miles នាភាគខាងត្បូងទីក្រុង Show Low។ មន្ត្រីស្រុក Navajo County បានចេញបញ្ជាទុកជាមុនឲ្យជម្លៀស ប្រជាពលរដ្ឋ ខណៈភ្លើងឆេះព្រៃកំពុងរាលដាលជិតដល់ផ្លូវ។ អាជ្ញាធរបានបង្កើតជំរុំបណ្ដោះអាសន្នមួយ សម្រាប់ប្រជាពលរដ្ឋជម្លៀសខ្លួន។

 

គេនៅតែមិនដឹងនៅឡើយទេថា មូលហេតុអ្វីនាំឲ្យមានភ្លើងឆេះព្រៃនេះ។ សារព័ត៌មាន NBC បានរាយការណ៍ថា អភិបាលរដ្ឋ New Mexico បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារភ្លើងឆេះព្រៃបានរាលដាលកាន់តែខ្លាំង និងលេបត្របាក់ព្រៃឈើ 2000ហិកតាគិតចាប់តាំងពីថ្ងៃទី១៤ ខែមិថុនាមក៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ