បុរសម្នាក់ ចង ក សម្លាប់ខ្លួន ព្រោះតែតូចចិត្តនិងជម្ងឺប្រចាំកាយ
បន្ទាយមានជ័យ ៖ បុរស វ័យកណ្តាលម្នាក់តូចចិត្ត និងជម្ងឺប្រចាំកាយមើលមិនជាដាច់ចិត្តចង ក សម្លាប់ខ្លួន លើដើមឈើ នៅវេលាម៉ោងប្រហែល៣យប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦ នៅលើដើមស្តុកស្តោ ទល់មុខផ្ទះនៅក្នុងភូមិ ស្វាយស ឃុំ ពន្លៃ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច ស្រុកស្វាយចេក បានឲ្យដឹងថា រងគ្រោះស្លាប់ មាន ឈ្មោះ ឡន រួនភេទប្រុសអាយុ ៤០ឆ្នាំរស់នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានប្រពន្ធ ឈ្មោះ ផងសារុំ អាយុ៤០ឆ្នាំ ។
សមត្ថកិច្ច បន្ដថា ជនរងគ្រោះសព្វថ្ងៃ មានជម្ងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ លក់ ទ្រព្យសម្បត្តិក្នុងគ្រួសារមើលជម្ងឺអស់ហើយ នៅតែមើលពុំជា ទើប តូចចិត្ត ក៏សម្រេចសម្លាប់ខ្លួនដោយចង ក នៅលើដើមស្តុកស្តោ ស្លាប់តែម្ដង។ សមត្ថកិច្ច បានធ្វើការវាស់វែង អះអាងថា សពនេះ ពិតជាស្លាប់ដោយចង ក ពិតប្រាកដ មែន ។ សាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕