ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​
ថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 01:42 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 847នាក់)




​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖  រថយន្ត​ធុន​យក្ស​​ ​ដឹក​ប្រេងសាំង គេចពន្ធ​ពី​ប្រទេស​ថៃ​ នាំចូល​កម្ពុជា ​តាម​ច្រក របៀង​ជប់​គគីរ​ ដូច​ហែ​ កឋិន​ ​​។ ​ ប្រជាពលរដ្ឋ ដែល​រស់នៅ ក្បែរ​មាត់ច្រក របៀង​ជប់​គគីរ បាន​និយាយ ថា​ សកម្មភាព ខាងលើ បាន​ដំណើរការ ជាង ​៥ ខែ​មក​ហើយ ​ដែល​គេ​ដឹក ចូលមក​ ស្តុក​ក្នុង កា​រ៉ា​ស សាំង​មួយ​កន្លែង ​នៅ​ចំណុច​ក្រោម ជើងភ្នំ​ក្បែរ មាត់ច្រក​របៀង ជប់​គគីរ ស្ថិតនៅ ភូមិ​ចាន់​ក្រហម សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

កា​រ៉ា​ស​សាំង​មួយ​នេះ មាន​ស្លាក់​យីហោ ឈ្មោះ តេ​ឡា ហើយក៏​ជា​កន្លែង ស្តុក​សំរាប់​ផ្ទេរ​ដាក់ រថយន្ត ដឹក​បន្ត ទៅ​ចែកចាយ ​នៅ​បណ្តាល ​ខេត្ត នានា​ ក្នុងប្រទេស​កម្ពុជា ផងដែរ ​។ ​​ជាក់ស្តែង​កាលពី វេលា​ម៉ោង ០២ នា​រសៀល ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ មាន​រថយន្ត ធុន​យក្ស​ដឹក ប្រេង​របស់ ថៃ ចំនួន ០២ គ្រឿង បាន​ដឹក​ចូល​ទីតាំង កា​រ៉ា​ស សាំង​តេ​ឡា ​ខាង លើ !​ មិន​តែប៉ុណ្ណោះ មាន​រថយន្ត ជាច្រើន​គ្រឿង ចត ចាំ​ផ្ទេរ​ប្រេងសាំង ​ដឹក​បន្ត​ទៀតផង ។

មតិ​សាធារណជន ​បាន​និយាយប្រាប់​ថា​ ​ប្រេងសាំង​នាំចូល ខាងលើនេះ អត់​ពន្ធ គ្រាន់តែ​យក ទីតាំង ស្លាក​យីហោ ដើម្បី បំភ័ណ​ ភ្នែក​ប៉ុណ្ណោះ ! ព្រោះ​ពុំមាន ​ការចែក​ចាយ ឫ​លក់រាយ​នោះ​ឡើយ កន្លងមក រថយន្ត​ថៃ ដឹក​ប្រេងសាំង ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត ធ្វើការ ​ចាប់ ឃាត់ខ្លួន ម្តង​រួចហើយ ​តាំងពី​ខែ​ដំបូង​ ដែល​ចាប់ផ្តើម​ដឹក ប្រេងសាំង​មក​កម្ពុជា​ម្ល៉េះ ។

ពាក់ព័ន្ធ​នឹង បញ្ហា​នេះ​ នៅរសៀលថ្ងៃនេះ ​ អ្នក​ព័ត៌មាន មិនអាច​សុំការ​ ពី​​លោក ប៉ែន ស្រស់ មន្ត្រី​គយ​ចល័ត ​បាននៅឡើយទេ ​! ថា​តើ​ នាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ ​បាន​មិនដឹង​ពី​បញ្ហា​នេះ ​ដែរឫទេ ?
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ