ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កញ្ញា ​វ៉ាន់ នី​ឡា ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា លែង​ចង់​រស់​
ថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 07:48 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1321នាក់)




​ភ្នំពេញ ៖ ក្រោយ​បែកធ្លាយ​រូប​អាសអាភាស​ខ្លួន​ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង​ផលិតកម្ម Phleng Record កញ្ញា វ៉ាន់ នី​ឡា នៅតែ​បន្ត​ឈរលើ​ជំហរ​រឹងមាំ​មិន​ទន់ជ្រាយ ប៉ុន្តែ​ស្រាប់តែ​រាត្រី​យប់មិញ នាង​បែរជា​បញ្ចេញមតិ លែង​ចង់​រស់នៅ​វិញ ព្រោះតែ Commens មាក់ងាយ​។

​តារាចម្រៀង កញ្ញា វ៉ាន់​នី​ឡា កាលពី​រាត្រី​យប់មិញ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​ហេតុអ្វី​ក៏​ជីវិត​របស់ខ្ញុំ​ត្រូវ​ជួប​រឿង​ដ៏​អាក្រក់​នឹង​គួរអោយ​អាម៉ាស់​បែបនេះ .. ពីមួយ​ទៅមួយថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួលយក​រឿងនេះ​លែង​បាន​ទៀតហើយ​»​។

​តារា​ស្រី​ដែល​ជួប​រឿងអាស្រូវ​ក្នុង​ឆ្នាំ​២០១៦​នេះ បាន​បន្ត​សរសេរថា «​ខ្ញុំ​បានឃើញ​រាល់​ខម​មេន​នៅតាម​បណ្តា​ផេ​ក​ផ្សេងៗ ខ្ញុំ​មាន​ទឹកចិត្ត​តស៊ូ​នៅពេលដែល​បងប្អូន​លើកទឹកចិត្ត ខ្ញុំ​សប្បាយចិត្ត​ពេលដែល​បងប្អូន​ឃើញ​ខ្ញុំ​ដួល​ហើយ​នៅតែ​ហុចដៃ​អោយ​នាង​ខ្ញុំ​ក្រោកឈរ​សារ​ឡើងវិញ​»​។

​វ៉ាន់ នី​ឡា បាន​បន្ថែមថា «​ប៉ុន្តែ​ពេលដែល​ខ្ញុំ​ឃើញ​នៅ​ខម​មេន​មាក់ងាយ​ម្តងៗ​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ​ថា​លែង​ចង់​រស់ .. រឺ​ទាល់តែ​រលាយបាត់​ខ្ញុំ​ពី​លោក​នេះ​ទៅ​ទើប​រឿង​ដ៏​កខ្វក់​មួយ​នេះ​រលាយបាត់​ដែរ​??? ការឈឺចាប់​ដ៏​ធំធេង​មួយ​នេះ​សូម​ផ្ញើ​ជូនទៅ​បុរស​ម្នាក់​នោះ​ជាពិសេស​..»​។

​គួរបញ្ជាក់​ផងដែរ​ថា បញ្ហា​ដែល​បានកើត​ឡើង គឺ​បន្ទាប់ពី វ៉ាន់ នី​ឡា និង​មិត្ត​ប្រុស​ជា​កូន​មន្ត្រី​ពាក់​ផ្កាយ​បី បែកបាក់​គ្នា និង​ឈានដល់​ការគំរាមកំហែង​ពី​ភាគី​ខាង​ប្រុស រឿង​បញ្ចេញ​រូបថត​អាក្រាត​របស់​ប្អូនស្រី ទើប​នាំ​ឲ្យ​មាន​បណ្ដឹង​ទុក​មុន ប៉ុន្តែ​មកទល់នឹង​ពេលនេះ នៅ​មិនទាន់​ឃើញ​សញ្ញា​ណាមួយ ដែល​អាច​ដើរ​ទៅមុខ​រួច​នៅឡើយ​ទេ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ