ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​ចាប់ខ្លួន​​ជន​ល្មោភកាម​ ដែល​​ល្បួងក្មេងស្រីអាយុ១៣ឆ្នាំទៅរំលោភ
ថ្ងៃទី ១៦ ខែ មិថុនាឆ្នាំ ២០១៦​​ ម៉ោង 07:37 នាទី
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 592នាក់)


ភ្នំពេញ ៖ ​កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនយុវជនល្មោភកាមម្នាក់ នៅចំណុចក្នុងផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ ផ្លូវលេខ៣បេតេ ក្រុមទី០១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមដីកាតាមចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួង វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឡែកជរងគ្រោះឈ្មោះ ហ...ម អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ស្នាក់នៅភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4658 និងទូរស័ព្ទដៃ១គ្រឿងចាស់។

លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ កំពុងរៀននៅក្នុងថ្នាក់ ពេលនោះជនសង្ស័យបានទូរស័ព្ទលួងលោមហៅមកជួបគ្នានៅផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ (ចំណុចកើតហេតុ) ហើយជនសង្ស័យបានជិះម៉ូតូមកចាំនៅក្នុងបន្ទប់ ផ្ទះសំណាក់ «ណារ៉ាវី» មុនរួចជាស្រេច  ហើយក្មេងស្រីរងគ្រោះ ក៏បានមកតាមក្រោយ រួចបានរួមភេទជាមួយគ្នាបានសម្រេច១លើក ខណៈនោះឪពុកម្តាយក្មេងរងគ្រោះ បានមកឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ចាត់ការតាមច្បាប់តែម្តង។

នគរបាលបានឲ្យដឹងថា ជនល្មើសនេះ ធ្លាប់មានដីកាឲ្យចាប់ខ្លួនម្តងមកហើយ ពីបទរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុដែរ ប៉ុន្តែជនល្មើសបានគេចខ្លួន ទើបថ្ងៃកើតហេតុនេះ ត្រូវនគរបាលចាប់ជាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ