ជនបរទេស ២៩នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួង មហាផ្ទៃ បានបណ្តេញជនជាតិ យួន ២៧នាក់ និង ជនជាតិឥណ្ឌា ០២នាក់ ដែលរស់នៅ និងលួចធ្វើការខុសច្បាប់ពីកម្ពុជា កាលពីវេលាម៉ោង១៣:១៦នាទី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីបានផ្តល់ព័ត៌មានថា៖ ជនបរទេសទាំង ២៩នាក់ បានលបលួចឆ្លងដែនចូលមករស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។
លោកបន្តថាកម្លាំងនគរបាលនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនបរទេសទាំងឡាយណាដែលលួចរស់នៅ និងកំពុងលួចធ្វើការខុសច្បាប់ជាបន្តទៀត៕