ស្លាប់២នាក់ រងរបួសធ្ងន់ស្រាល១០នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ខែមិថុនា
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក (យប់ ៣លើក) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ប្រុស) រងរបួសធ្ងន់ ៧នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងយានផ្សេងៗ ១គ្រឿង ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ១នាក់ ) ,មិនគោរពសិទ្ធិ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់ ៦នាក់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក និងរថយន្តធុនតូច ១លើក ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល ២លើក ស្លាប់ ២នាក់ របួស ២នាក់ ( ស្រី ១នាក់ ) និងរាជធានីភ្នំពេញ ១លើក របួស ៤នាក់ ។
របាយការណ៍ ដដែលបានបញ្ជាក់ថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៦០៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៦០៧គ្រឿង និងពិន័យសរុប ១៩៩៧គ្រឿង ។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ៕