ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក នួន ប៉ុក ឡើង​ជា​ប្រធាន​មន្ទីរ​បាន​៤​ខែ ដក​មន្ត្រី​គ្មាន​កំហុស​អាច​ជា​អំពើពុករលួយ និង​បក្ខពួក​និយម​
ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1168នាក់)


ខេត្ត​ព្រះសីហនុ​៖ ស្របពេល​ដែល​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​កំណែទម្រង់​ការងា​រដឹក​នាំ ប្រកបដោយ​តម្លាភាព និង​មាន​ការគាំទ្រ​ពី​បុគ្គលិក​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​ក្រសួង ប្រកបដោយ​សក្តានុពល​នោះ បែរជា​លេចចេញ​នូវ​បាតុភាព​មិន​ប្រក្រតី​ពី​ថ្នាក់ដឹកនាំ​មួយចំនួន ចូល​ចិត្ត​ធ្វើ​អ្វីៗ​ខ្វះ​ការថ្លឹងថ្លែង ឬ​សិក្សា​ពី​សមត្ថភាព អតីតភាព​ការងារ បែរ​ជា​ចង់​ដក ចង់​ដាក់ ធ្វើ​តាម​តែ​ខ្លួន​ចង់បាន​ក្នុង​នាម​ជា​មេ​កើយ​ទាំង​បំពាន​មក​លើ​កូនចៅ​។​

​លោកស្រី កើត ពៅ ជា​ប្រធាន​ការិយាល័យ​អភិរក្ស​សុរិយោដី នៃ​មន្ទីរ​រៀបចំ​ដែកដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​បង្ខំចិត្ត​សរសេរ​ជា​លិខិត​មួយ​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខណៈ​អ្នកស្រី​ត្រូវបាន​លោក នួន ប៉ុក ប្រធាន​មន្ទីរ​ស្នើសុំ​ទៅ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ដក​តួនាទី និង​ភារកិច្ច​របស់​គាត់​ដោយ​អ​យុតិ្ត​ធម៌នោះ​។ នៅក្នុង​លិខិត​របស់​អ្នកស្រី កើត ពៅ ចុះ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦ គោរព​ជូន​លោក​ទេសរដ្ឋមន្ត្រី​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា សុំ​លោក​ទេស​រដ្ឋមន្ត្រី​ជួយ​រក​យុតិ្ត​ធម៌​ករណី​ដក​តួនាទី​ភារកិច្ច​ដោយ​បញ្ជាក់​ថា លោក នួន ប៉ុក ទើប​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រយៈពេល​៤​ខែ​ប៉ុណ្ណោះ យក​លេស​ពុំ​សម​ហេតុផល ស្នើ​ទៅ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ដើម្បី​ដក​តួនាទី​ភារកិច្ច​អ្នកស្រី​ពី​ប្រធានការិយាល័យ​អភិរក្ស​សុរិយោដី​នៃ​មន្ទីរ ឲ្យទៅ​បម្រើ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​កំពង់សីលា ដែល​មាន​ចម្ងាយ​១០៤​គីឡូម៉ែត្រ​ពី​ផ្ទះ​អ្នកស្រី​។​

​អ្នកស្រី​បន្ត​ថា ទី​១​អ្នកស្រី​ពុំដែល​ប្រព្រឹត្ត​កំហុស​អ្វី​សោះ មក​ធ្វើ​ការងារ​ពុំ​ដែល​ខកខាន ការងារ​គ្មាន​ការកកស្ទះ ទី​២​បម្រើ​ការងារ​នៅ​ការិយាល័យ​អភិរក្ស​សុរិយោដី​នេះ​យូរ​ឆ្នាំ​មកហើយ ទី​៣​អ្នកស្រី​ជា​ឃោសនិក​របស់​គណបក្ស នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ជាច្រើន​អាណត្តិ និង​ទី​៤​អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ​មាន​កូនតូចៗ​ចំនួន​២​នាក់ ក្នុងបន្ទុក​នៅឡើយ ត្រូវការ​អ្នកស្រី​មើលថែទាំ ពុំ​អាច​ទៅ​បម្រើ​ការងារ​ឆ្ងាយ​ពី​លំនៅដ្ឋាន​បានទេ​។​

​លិខិត​មួយច្បាប់​នេះ​ក៏​ត្រូវបាន​អ្នកស្រី កើត ពៅ បង្ហោះ​នៅក្នុង Account Facebook របស់ខ្លួន និង Share Facebook ទៅ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ជុំវិញ​ភាពអយុត្តិធម៌​របស់លោក​ប្រធាន​មន្ទីរ​ឡើង​ថ្មី​នេះ​។​

​មន្ត្រី​ក្នុង​មន្ទីរ​បាន​លើកឡើង​ថា ចំពោះ​អ្នកស្រី កើត ពៅ គាត់​ពិតជា​មាន​សមត្ថ​ភាព និង​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ ប្រកប​ដោយ​ភាព​ច្បាស់លាស់ ដូច្នេះ​ការដក​តួនាទី​ភារកិច្ច​គាត់ ដូច​ការ​ស្នើ​ទៅ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ដោយ​លោក​ប្រធាន​មន្ទីរ​បាន​បង្ហាញ​ពី​ការគ្រប់គ្រង​របៀប​ផ្តាច់ការ មិន​មាន​ការពិភាក្សា ឬ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ធ្វើ​ប្រជា​មាតិ​ទៅលើ​បុគ្គលិកលក្ខណៈ​របស់​អ្នកស្រី កើត ពៅ ថា​តើ​គាត់​មាន​សមត្ថភាព​ក្នុង​កំរិត​ណា និង​មាន​ការគាំទ្រ​ពី​មន្ត្រី​ក្នុង​អង្គភាព​ឬ​មួយ​យ៉ាងណា​? ​ពិសេស​ចំណុច​ណាខ្លះ​ដែល​បញ្ជាក់ថា គាត់​មាន​កំហុស ឬ​អសមត្ថភាព​?​។

មន្ត្រី​បាន​គូសបញ្ជាក់ថា គោលការណ៍​ដក​នេះ លោក​ប្រធាន​និយាយ​ភ្លាមៗ​ដក​ភ្លែត ដោយ​គ្មាន​រកឲ្យឃើញ​ពី​កំហុស ឬ​ហៅ​ទៅ​សាកសួរ​ធ្វើ​កំណត់ហេតុ​ជីវទស្សន៍​នោះទេ សុទ្ធ​តែ​អំពើ​អយុត្តិធម៌​។ មិនតែប៉ុណ្ណោះ​លោក នួន ប៉ុក ប្រធាន​មន្ទីរ​កំពុង​អនុវត្ត​ផ្ទុយ​ពិ​គោលការណ៍​ក្រសួង ក៏​ដូច​គោលនយោបាយ​រាជរដ្ឋាភិបាល​លើ​បញ្ហា​គោរព​យ៉េនឌ័​រ ពីព្រោះថា បើ​ឲ្យ​អ្នកស្រី កើត ពៅ ដែល​មាន​កូនតូចៗ​ក្នុងបន្ទុក និង​ជា​ស្ត្រី​មេម៉ាយ ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​រាប់រយ​គីឡូម៉ែត្រ តើ​សម​ដែរឬទេ ទុក​ឲ្យ​កូន​គាត់​នៅ​ឆ្ងាយ​ពី​ម្តាយ និង​គ្មាន​អ្នក​ទំនុកបម្រុង​? ចំណុច​នេះ​មានន័យ​ថា លោក នួន ប៉ុក ដក​តួនាទី​ភារកិច្ច​អ្នកស្រី កើត ពៅ ហើយ​យកទៅ​ធ្វើការ​នៅ​កន្លែង​ឆ្ងាយ​ឲ្យ​ឃ្លាត​ពី​កូនតូចៗ គឺ​ពិត​ណាស់​ថា គាត់​មាន​ចេតនា​ធ្វើ​បាប​អ្នកស្រី កើត ពៅ នេះ​តែម្តង​។​

​បញ្ហា​នេះ​សង្ឃឹមថា លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ក៏​ដូចជា​លោក​ទេសរដ្ឋមន្ត្រី និង​មាន​ការផ្តល់​យុត្តិធម៌​ចំពោះ​ទង្វើ​មិន​ប្រក្រតី​នេះ​មកលើ​អ្នកស្រី កើត ពៅ ដែល​រង​នូវ​ការដក​ពី​លោក នួន ប៉ុក តាម​ទំនើងចិត្ត​។ ប្រភព​ខ្លះ​បាន​បង្ហើប​ថា មូលហេតុ​នៃ​ការដក​នេះ​គឺមាន​តែ​មួយគត់ ដើម្បី​ដាក់​ប្អូន​របស់​ខ្លួន ដូច្នេះ​លោក នួន ប៉ុក ហ៊ាន​ប្រើ​អំណាច​ឥទ្ធិពល​ជា​ប្រធាន​មន្ទីរ​ដក​មន្ត្រី រួច​បំពេញ​តម្រូវការ​ចង់បាន​របស់​ខ្លួន​ជាមួយ​នឹង​សាច់​ញាត​ក្រុមគ្រួសារ តើ​ថ្នាក់លើ​អាច​ទទួលយក​បាន​ទេ ចំណាត់ការ​បែបនេះ​?​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក នួន ប៉ុក ប្រធាន​មន្ទីរ​ក្នុង​តំណែង​ទើប​នឹង​បាន​៤​ខែ លេច​ចេញ​ភាពមិនប្រក្រតី​ក្នុង​ការដឹកនាំ មិនបាន​ធ្វើ​អត្ថាធិប្បាយ​នោះទេ តាម​ទូរស័ព្ទ លោក​បាន​ឲ្យ​អ្នក​ដទៃ​លើ​ក និង​បាន​បញ្ជាក់ថា លោក នួន ប៉ុក កំពុង​ជាប់រវល់​ទទួលទានដំណេក​។ ដោយឡែក​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មិនអាច​ទាក់ទង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​មាន​បុគ្គលិក​មន្ត្រីរាជការ​នៅ​ក្រសួង​ក៏ដូចជា​មន្ទីរ​តាម​បណ្តា​ខេត្ត​បាន​លើកឡើង​ថា លោក​ទេសរដ្ឋមន្ត្រី យល់​អំពី​សមត្ថភាព​ការងារ​មន្ត្រី​ថ្នាក់ក្រោម និង​មាន​ភាពយុត្តិធម៌​ដល់​កិត្តិយស និង​លើកទឹកចិត្ត​សម្រាប់​មន្ត្រី​ធ្វើការ និង​មាន​សមត្ថភាព​។ ដូច្នេះ​បើ​ករណី​នេះ​លោក នួន ប៉ុក ប្រធាន​មន្ទីរ​ធ្វើ​តាម​ទំនើងចិត្ត​ដក​បុគ្គលិក ដើម្បី​ដាក់​ចូល​បក្ខពួក ឬ​ជា​អំពើពុករលួយ អាច​ប្រឈម​ទៅ​នឹង​ចំណាត់កា​រលោក​ទេសរដ្ឋមន្ត្រី​ក៏​អាច​ថា​បាន ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ