ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អគ្គនាយកដ្ឋានគយនិងរដ្ឋាករតែងតាំង​លោក កែវ អង្កាម ជា​មេ​គយ​ភូមិភាគ​គ្រប់គ្រង​៥​ខេត្ត កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ
ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1059នាក់)


រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋា​ន​គយ ​និងរ​ដ្ឋ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ឋា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​ គ្រប់គ្រង​ចំនួន​៥​ខេត្ត​គឺ​៖ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និង​កែប

​   ​ប្រភពព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា ការតែងតាំង​នោះបាន​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រី​គយ គ្រប់លំដាប់ថ្នាក់ ព្រោះ​គេ​គិតថា ការផ្តល់​តំណែង​ខ្លាញ់​ទៅ​លោក កែវ អង្កាម នាពេលនេះ អាច​ផ្តើមចេញពី​អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ឬ​អាច​និយាយថា លោក កែវ អង្កាម បាន​ឡើងបុណ្យ​ឡើង​ស​ក្កិ​នេះ គឺ​តាម​ជើងខោ​បងប្រុស ។ មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បាន​បន្តអះអាងថា ក្រសួង​ស្ថាប័ន​ភាគច្រើន​ក្នុង​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានធ្វើការ​កែទម្រង់​ជា​បន្តបន្ទាប់​ហើយ តែ​អ្វីដែល​សំខាន់​នោះ គឺ​កំណែទម្រង់​ការចាត់តាំង​ចៀស​ផុតពី​អំពើពុករលួយ ។ ប៉ុន្តែ​សម្រាប់​អគ្គនាយកដ្ឋាន​គយ គឺ​អត់​មាន​ទាន់​កែទម្រង់​អ្វី​ទាំងអស់​និយាយ​រួម​កាលពីមុន​ អំពើពុករលួយ​ប៉ិន​ណា​មកដល់ពេលនេះ​ ពុករលួយ​នៅ​ដដែល ឬ​កាន់តែ​រីក​ធំ​ថែមទៀត ។

សំខាន់​ការតែងតាំង​តម្លើង​ឋានៈ​ដែល​គេ​ស្គាល់ ​តែ​បក្សពួក​បងប្អូន ឬ ស្គាល់​តែ​លុយ​ប៉ុណ្ណោះ ។ ​ជាក់ស្តែង​ដូចជា​ការតែងតាំង​លោក កែវ អង្កាម ប្អូនប្រុស​បង្កើត លោក​កែវ សុឃាង ធ្វើជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង ​ចំនួន​៥​ខេត្ត​នេះ​ជាដើម ទោះជា​គេ​ថា មិន​ពុករលួយ​ក៏​យើង​មើលទៅ​ឃើញថា ពុករលួយ​បក្សពួក​ដែរ ។

ដូច្នេះ​ទាមទា​រអោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន​ មេត្តាជួយ​ពិនិត្យ​ផង​ ដើម្បី​ធ្វើការ​បំបាត់​នូវ​អំពើពុករលួយ បក្សពួកនិយម​គ្រួសារនិយម​ ក្នុង​អគ្គនាយកដ្ឋាន​ខ្លាញ់​មួយ​នេះ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ