មន្ទីររ៉ែនិងថាមពលខេត្តតាកែវត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង
បើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងស្រង់ និងភូមិពោធិ៍រោងស្ថិតក្នុង ឃុំព្រះបាទជន់ជុំ ស្រុកគិរីវង្សបានរាយការណ៏ប្រាប់អ្នកយកព័ត៍មានយើងថា៖នៅក្នុងភូមិឃុំរបស់ពួកគាត់ គឺមានរណ្តៅជីកយកខ្សាច់យ៉ាងច្រើនស្ទើរពាសពេញជើងភ្នំគិរីវង្សទាំងមូល។ ពួកគាត់បានបន្តទៀតថា អាចសង្ស័យមានកាឃុបឃិតពីអជ្ញាធររួមជាមូយលោក ផេង វុធប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានបើកភ្លើងខៀវអោយឈ្មូញដែលមានឈ្មោះ(យាយ ត្រចនិងតាមឿន)យកគ្រឿងចក្រទៅជីកគាស់កាយតាមជើងភ្នំដើម្បីយកខ្សាច់ទៅលក់ គិតតែពីប្រយោជន៍របស់បុគ្គលដែលពាក់ពាន់តែប៉ុណ្ណោះដើម្បីយកលុយដាក់ក្នុងហោប៉ៅ វាជាកាស្រេច ដោយមិនបានគិតពីសម្បត្តិធម្មជាតិដែលនៅជុំវិញជើងភ្នំនោះឡើយ។ ប្រភពព័ត៍មានបានបន្តទៀតថា៖ជាក់ស្តែងស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជន់ជុំ មានរណ្តៅជីកយកខ្សាច់នៅតាមជើងភ្នំ និងនៅខាងលើចង្កេះភ្នំ មានប្រាសាទ ចំនូន២គឺប្រាសាទនាងសក់ក្រអូប១និងមូយទៀតប្រាសាទតាញាណ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរដូនតាជំនាន់ដើមបានកសាងបន្សល់ទុកអោយកូនខ្មែរជំនាន់ក្រោយសំរាប់ទៅទស្សនា តែឥឡូវនេះជុំវិញជើងភ្នំមានរណ្តៅខ្សាច់ដូច(រុណបាយខុមអញ្ចឹង)បន្ទាប់មកប្រជាពលរដ្ឋបានសំណូមពរទៅក្រសួងដែលពាក់ព័នក្នុងរឿងនេះ ជួយចុះទៅពិនិត្យមើលមន្ត្រីរក្រោមឱវាទរបស់ក្រសួងផង ដែលធ្វើកាគិតតែ ពីប្រយោជន៏របស់បុក្គលតែប៉ុណ្ណោះ ។ ក្នុងករណីនេះដែអ្នកយកព័ត៍មានសម្លេងខ្មែរពិតបានសុំកាស្រាយបំភ្លឺពីលោក ផេង វុធប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តតាកែវដែរ តែទូរស័ព្ទចុចទៅទទួលហើយឥតនិយាយក៏ចុចបិទទូរស័ព្ទ
ខលទៅម្តងទៀតលែងលើកតែម្តង ៕