ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជនសង្ស័យសេពនិងចែកចាយថ្នាំញៀន៣នាក់អស់ល័ក្ខត្រូវសមត្ថកិច្ចក្រសោបបាន
ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 659នាក់)


ខេត្តកំពត៖ជនសង្ស័យជួញដូរនិងចែកចាយគ្រឿងញៀន៣នាក់ត្រូវជាប់អន្ទាក់សមត្ថកិច្ច កាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោ
ង៣ ,០០នាទីរសៀល ត្រូវកម្លាំងសមត្ថកិច្ច
បង្ក្រាបបានមុខសញ្ញាចែកចាយគ្រឿងញៀន
ដែលមានទីតាំងស្ថិតនៅចំណុចភូមិត្រពាំងកំភ្លាញឃុំអង្គភ្នំតូចស្រុកអង្គជ័យខេត្តកំពត។
 
ជនសង្ស័យទាំង៣នាក់ខាងលើត្រូវគេស្គាល់ឈ្មោះកៅ សុភ័ណ្ឌ ភេទប្រុសអយុ២១ឆ្នាំជន
ជាតិខ្មែរ រស់នៅភូមិឫស្សី ឃុំតានី មានមុខរបរ
មិនពិតប្រាកដ ទី២-ឈ្មោះខន សុភ័ក្រ ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិតាកុកឃុំតា
នី ទី៣-ឈ្មោះអ៊ុយ ដេត ភេទប្រុសអាយុ២២
ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឫស្សីឃុំតានី។
 
ប្រភពព័ត៌មាន ពីក្រុមប្រជាពលរដ្ឋស្រុកអង្គជ័
យបានអោយដឹងថា ជនសង្ស័យទាំង៣នាក់
ខាងលើ និងបក្សពួកមួយចំនួនទៀតតែងតែ
ប្រមូលផ្តុំគ្នាសេពនិងចែកចាយថ្នាំញៀនហើយបង្ករការអុកឡុកក្នុងភូមិស្រុកខាងលើ ធ្វើ
អោយប្រជាពលរដ្ឋរងការភ័យខ្លាចពីជនសង្ស័យមួយចំនួនខាងលើ។
 
សមត្ថកិច្ចអោយដឹងថា វត្ថុតាងដែលសមត្ថកិ
ច្ចរឹបអូសបាន ថ្នាំញៀនប្រភេទម្សៅក្រាមចំនួន
៥ កញ្ចាប់(ធំ១កញ្ចប់តូច៤)បច្ចុប្បន្នជនសង្ស័
យទាំង ៣នាក់កំពុងក៍សាងសំណុំរឿង ដើម្បី
អនុវត្តន៍តាមនិតិវិធីច្បាប់។
 
គួបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅឃុំតា
នីស្រុកអង្គជ័យ បានសំនោមពរដល់ ឯកឧត្តម
សេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាល
ខេត្តកំពត រិទ្ធបន្តឹងកម្លាំងសមត្ថកិច្ចនៅតាមប
ណ្តាស្រុកជុំវិញខេត្តកំពត ព្រោះរយៈពេលកន្ល
ងមកក្នុងស្រុកមួយចំនួនសមត្ថកិច្ចបង្ក្រាបបានតែអ្នកសេពនិងចែកចាយគ្រឿងញៀនតូចតាចតែប៉ុណ្ណោះ តែបើនាក់ចែកចាយខ្នាតធំក្នុ
ងស្រុកមួយចំនួនពុំទាន់ឃើញបង្ក្រាបបាននោះទេ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ