ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកគង់ ក្រឹង ល្បីបានងារជាឯកឧត្តម ខិតខំជំរុញប្រជាពលរដ្ឋបោះបង់មុខរបស់ត្រឹមត្រូវ មករកស៊ីកាប់ឈើដឹកអោយគាត់
ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1028នាក់)


ជនដ៍ល្បីឈ្មោះ ម្នាក់ខាងនាំឈើប្រណិត ចេញទៅប្រទេសវៀតណាម ដែលគេស្គាល់ច្បាស់ថាជាឯកឧត្តមខេត្តក្រចេះ ដែលទើបឡើងថ្មី ឈ្មោះគង់ ក្រឹង ជារៀងរាល់ថ្ងៃ
ខាងសារព័ត៍មានយើងឃើញម៉ូតូ ដឹកឈើ រាប់រយរាប់ ពាន់គ្រឿង ក្នុងមួយថ្ងៃៗ ចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅកាន់ ស្រុកស្នួល ហើយម៉ូតូ ដឹកឈើ ទាំងនោះ បានប្រាប់ សារព័ត៌មានមិត្តខ្មែរ យើថា ពួកគាត់បានដឹក ទៅឲ្យលោក គង់ ក្រឹង ដែលមានកន្លែងស្តុបឈើចូលទៅតាម វរៈព្រំដែន ២០៤ ដែលជាតំបន់គ្រប់គ្រងដោយក្រុមយោធារបស់លោក គង់ ក្រឹង ផ្ទាល់តែម្តង ។ 
 
បើតាមសេចក្តីរាយការណ៍ ពីឈ្មួញរកស៊ីឈើ ម្នាក់នៅ ខេត្តក្រចេះ បានអោយដឹងថា កាលពី ពីរខែមុន ក្រុមប៉េអឹម ផ្ទៃប្រទេសរបស់ឯកឧត្តមឧត្តមសេនី
លោក សៅ សុខា បានចុះមកដល់ ស្រុកស្នួល ខេត្តក្រចេះ ភ្លាមក៏បាន ឡោមព័ទ្ធ កន្លែងស្តុប ឈើ និងផ្ទះរបស់លោក គង់ ក្រឹង ម្តងរួចមកហើយ តែតាមពិតវាគ្រាន់តែ ជាឆាកល្ខោន បំភ័ន្តភ្នែក ប្រជាពលរដ្ឋតែប៉ុណ្ណោះ ក្រោយមកក៏ត្រូវរូវគ្នាទៅវិញ ហើយក៏ ដកកម្លាំង ចេញទៅវិញដោយមិនបានចាប់ឈើ នេះឡើយ រហូតមក ទល់នឹង សព្វថ្ងៃនេះ ។
លោកគង់ ក្រឹង កំពុងតែ ធ្វើផ្គរ ធ្វើភ្លៀង ចេញឈើ ប្រណិត រាប់សិបតោន ក្នុងមួយថ្ងៃៗ ដោយមិនខ្លាច សមត្ថកិច្ច ណាទាំងអស់ សូម្បីតែ កម្លាំងផ្ទៃ ប្រទេស កំពុងតែបំពេញ បេសកម្ម នៅលើ ទឹកដីខេត្ត ក្រចេះ សព្វថ្ងៃនេះ ជាបទបញ្ជា របស់ សម្តេចនាយក រដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល ក៏ដោយនោះ លោកគង់ ក្រឹង នៅតែមិន ខ្លាចញញើត សូម្បីតែបន្តិច ។ សង្ស័យថា ពួកសមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និងប៉េអឹម ផ្ទៃប្រទេស ព្រមទាំង សមត្ថកិច្ច តាមដងផ្លូវ ពីស្រុក ចិត្របុរី រហូតដល់ ស្រុកស្នួល ត្រូវបាន លោកគង់ ក្រឹង ដាក់ថ្នាំ សណ្តំអស់ ទៅហើយ បានជាយក បទបញ្ជា របស់សម្តេច មកធ្វើជា ល្បែងលេង ហើយឃុបឃិត ប្រព្រឹត្តិ បទល្មើស យកលុយ ដាក់ហោប៉ៅ ស្រេចតែ អំពើចិត្ត ដោយហ៊ាន បណ្តោយឲ្យ លោកគង់ ក្រឹង ដែលគ្រាន់ តែជា អនុវរៈសេនា តូចការពារ ព្រំដែន២០៤ ម្នាក់សោះ ហ៊ានប្រឆាំង បទបញ្ជា របស់សម្តេច បានទៅ តាមអំពើ ចិត្តយ៉ាង ដូច្នេះ ។ 
 
ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវក្នុង ស្រុកស្នួល កំពុងតែ រិះគន់ យ៉ាងខ្លាំង ទៅលើ សមត្ថកិច្ច ខេត្តក្រចេះ ថាគ្មាន សមត្ថភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ គឺឈរនៅតាមដងផ្លូវ ចាំតែយកលុយពីបទល្មើសតែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែលខំទុក ចិត្តលោក សៅ សុខា ដែលបាន តែងតាំង ជាប្រធាន គណៈ កម្មាធិការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ត្រូវបាន បរាជ័យ ហើយនៅ ពេលនេះ តើរាជរដ្ឋាភិបាល គួរតែ ទុកចិត្ត អ្នកណា ទៅវិញ បើសូម្បី តែក្រុម បង្ក្រាប បទល្មើស របស់លោក សៅ សុខា ហើយនៅ តែបង្ក្រាប មិនបាន។ មន្ត្រី ថ្នាក់ក្រោម បែរជា ព្រងើយ កន្តើយ នឹងបទបញ្ជា ជាពិសេស មន្ត្រី ស្រុកស្នួល ខេត្តក្រចេះ នេះតែម្តង តើអង្គភាព ប្រឆាំង អំពើ ពុករលួយ គួរតែមាន វិធានការ ចុះស៊ើប រឿងបទល្មើស ព្រៃឈើ របស់លោក គង់ ក្រឹង នេះទេ ក្រែងលោ មានមន្ត្រីធំៗ មួយចំនួន នៅពីក្រោយ ខ្នងលោក គង់ ក្រឹង ដែលជា អនុវរៈ ការពារ ព្រំដែន២០៤ នេះ ៕ ខាងសារព័ត៍មានគ្រប់អង្គភាពក្នុងប្រទេសកម្ពុជាសូមសំណូពរដល់ ព្រះមហាក្សត្រកម្ពុជា និង សម្ដេចតេជោរ ហ៊ុនសែន សូមជួយអន្ត្រារគមន៏បេីកការសេីបអង្កេតទៅលើ មេឈ្មួញព្រៃឈេីខាងលេីផង ព្រោះថាមេឈ្មួញខាងលើបានប្រើ អំណាច និងទឹកប្រាក់សណ្ដំកងកម្លាំងគ្រប់ស្ថាប័ត្រក្នុងខេត្ត។  
 
ប៉ុន្មានថ្ងៃមុននេះក្រុមអ្នកដឹកឈើតាមម៉ូតូអោយមេឈ្មួញលោក គង់ក្រឹងបានជួបគ្រោះដោយសារ លីសវរះសេនាតូចលេខ៦១៩ ឃាត់សុំលុយបណ្ដាលអោយឈើ ធ្លាក់សង្កត់បែកក្បាលស្លាប់ភ្លាមៗនេះហើយ ដោយសារតែលោកគង់ក្រឹងបានប្រើអំណាចទឹកលុយក្នុងការទិញឈើប្រណិតក្នុងតំលៃថ្លៃទើបធ្វើ អោយប្រជាពលរដ្ឋស្លូតត្រង់ប្ដូរអាជីបធម្មតាមក ដឹកបទល្មើសព្រៃឈើអោយលោកគង់ក្រឹងវិញ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ