ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រឿង​អាស្រូួវពុ​ករលួយ​របស់​ប្រធាន​សាខាគយ​ខេត្តបន្ទាយមា​នជ័យ​លោក អូន​ ព័ន្ធមុនី​រ័ត្នគួរពិនិត្យ​មើល?
ថ្ងៃអង្គារ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 856នាក់)


ប្រភពពី​អ្នករត់​តាក់ស៊ី​និង​អ្នកបើក​រថយន្តឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត មក​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ដែល​ដាក់​ប៉ុស្ដិ៍​ជជុះ​នៅ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី ក្រុង​ប៉ោយប៉ែត កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ មន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​នេះ បាន​តម្រូវ​ឲ្យ​ក្រុម​អ្នករត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹកទំនិញ​បង់លុយ​ក្នុង​១​ខែ​ពី​១៥០​ទៅ​២០០​ដុល្លារ​ដោយ​ពុំមាន​វិក្កយបត្រ​ត្រឹមត្រូវ​ ​។ ប្រសិនបើ​អ្នករត់​តាក់ស៊ី​និង​អ្នកបើករថយន្ត​ដឹកទំនិញ​ពុំមាន​ទំនាក់ទំនង​ជាមុន​ជាមួយ​មន្ត្រី​គយ ដែល​ឈរជើង​នៅ​កុងត្រូលជជុះ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការដេញ​បង្ក្រាប​ ​។

មន្ត្រី​គយ​ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​រួចមក លោក ឆែ សុធា និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ម៉ាសប្បាយ ។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​អំពើពុករលួយ​របស់លោក ឆែ សុធា និង​បក្ខពួក​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ តាម​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជា​បង្អែក​រឹងមាំ​ ​។

​ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​ប​ស់លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្តក្រុង​ដែលមាន​ដឹកទំនិញ​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវ​បង់លុយ​ឲ្យ​លោក ឆែ សុធា និង​បក្ខពួក​ក្នុង​១​ខែ​ចាប់ពី​៥០០​ទៅ​១០០០​ដុល្លារ​។ ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឆែ សុធា និង​បក្ខពួក​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ឈ្មួញ​ដែល​រកស៊ី​ដឹកទំនិញ​គេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ទ្រង់ទ្រាយ​ធំ តែងតែ​ធ្វើការ​សម្របសម្រួល​ជាមួយ​លោក ឆែ សុធា ដោយ​ផ្ញើ​រូបភាព​រថយន្ត​និង​លេខ​រថយន្ត​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ចៀស​ផុតពី​ការរំខាន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆែ សុធា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លុយ​ដែល​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គេ​មិន​យកលុយ​ទៅ​បង់​ឲ្យ​លោក ឆែ សុធា ដល់​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នោះទេ​។ ផ្ទុយទៅវិញ​ឈ្មួញ​ទាំងនោះ​ផ្ញើ​លុយ​ឲ្យ​លោក ឆែ សុធា តាម​វី​ង​គ្រប់​ចំនួន​រហូតដល់​ឈ្មួញ​មួយចំនួន​និយាយ​លេង​បន្លំ​មែន​ថា សម័យនេះ​មិនបាច់​បង់លុយ​ដល់​ការិយាល័យ​គយ​តទៅទៀត​ទេ គឺជា​សម័យ​បង់ពន្ធ​តាម​វី​ង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក ឆែ សុធា គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​អ្នករត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹកទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ