ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ម្ចាស់​ដី អំពាវនាវ​ដល់​សម្តេច​តេ ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ស្នង​នគរបាល​ខេត្ត​ប៉ៃលិន បន្ត​ធ្វើ​សកម្មភាព​សាងសង់​របង​លើ​ដី​របស់​ខ្លួន​
ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 819នាក់)


ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ម្នាក់ ឈ្មោះ ចាន់ ថា​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន បាន​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ​ហ៊ុនសែន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឱ្យ​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍ ឱ្យ​គាត់​ដែល​ជា​ពលរដ្ឋ​ស្លូតត្រង់ ខណៈដី​របស់​ខ្លួន ត្រូវបាន​បុរស​ម្នាក់ ឈ្មោះ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន អាង​អំណាច បាន​រំលោភ​យក​ដី​របស់​គាត់ ដែល​មាន​ទទឹង​ប្រវែង​៤២​ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ នៅ​ចំ​ណុ ច​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​ជាប់​ផែស្ងួត ជាង ហៀ​ង ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ដោយ​បាន​ទិញ​ពី​បុរស​ម្នាក់ ឈ្មោះ មាស សុខុម ហៅ​ទូច ជា​មន្ត្រី​នគរបាល ត្រូវ​ជា​កូនចៅ​លោក ជា ចាន់​ឌិន ផងដែរ ។​

​លោក​រំលឹកថា ដី​នោះ​ទិញ​នៅ​ឆ្នាំ​២០០៣ ដោយ​មាន​លិខិត​ទិញ​លក់ ទទួលស្គាល់​ពី​លោក ប៊ុន ចាន់​វុទ្ធី អតីត​មេភូមិ​អូរ​រអិល មាន​បង្កាន់ដៃ​បោះត្រា​ពី​លោក កង ថេង មេឃុំ​ស្ទឹង​កាច់ មាន​ការចុះហត្ថលេខា​ពី​លោក មាស សារី អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ។​

​បន្ទាប់​ពី​ទិញ​បាន​រយៈពេល​៦​ខែ លោក​ទៅ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​នោះ ស្រាប់តែ​លោក ជា ចាន់​ឌិន បញ្ជា​កូនចៅ ចុះ​ទៅ​ហាមឃាត់ ។ ក្រោយមក​លោក​មិន​សុខចិត្ត ក៏​ហៅ​ម្ចាស់​ដើម និង​អាជ្ញាធរ ភូមិ ឃុំ មក​ធ្វើ​អន្តរាគមន៍ ។ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ព្រោះ​គេ​អាង​អំណាច ហើយ​បន្ត​សំនុំរឿង​ដល់​ថ្នាក់​ខេត្ត តែ​គ្មាន​លទ្ធផល ទើប​រហូត​ដល់​គាត់​ដាក់​ពាក្យបណ្តឹង​សុំ​រក្សា​ការពារ​ទៅ​ខាង​រដ្ឋបាល​សាលាដំបូង​ខេត្ត​ប៉ៃលិន​ជា​ច្រើនលើក​ច្រើនសារ ។ តែ​គេ​មិន​ព្រម​ចាត់ការ​ឱ្យ​គាត់​នោះឡើយ ព្រោះ​មាន​ការឃុបឃិត​គ្នា ។

​លោក ចាន់ ថា​នី បញ្ជាក់​បន្ថែម​ទៀត​ថា លោក ជា ចាន់​ឌិន បាន​យក​គ្រឿងចក្រ​ទៅ ឈូសឆាយ​ដី​របស់​គាត់​អស់​រយៈពេល​៤​លើក​មក​ហើយ ដែល​ធ្វើឱ្យ​ដី​នោះ​ខូច​ទ្រង់ទ្រាយ ដើម​ទាំងស្រុង ហើយ​លោក​ក៏​បាន​ចុះ​ទៅ​ហាមឃាត់​ចំនួន​៤​លើក​ដែរ គេ​នៅ​បន្ត​ធ្វើ​រហូត​ដ ល់​ពេល​នេះ ។ គាត់​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ពិសេស​សម្តេច​តេជោ ជួយ​រក​យុត្ត​ធ ម៌​ឱ្យ​គាត់​ផង ខណៈ​ស្នងការ​នៅ​តែ​បំពាន​ជា​បន្តបន្ទាប់​ដូចនេះ ។

​ជាមួយគ្នា​នោះ​ដែរ លោក អ៊ុំ ប៊ុនធឿន មេធាវី​របស់​លោក ចាន់ ថា​នី បានឱ្យដឹងថា ឯកសារ បានបង្ហាញ​ប្រាប់​យ៉ាងច្បាស់​ថា កូនក្តី​របស់​លោក ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​ប្រា កដ​មែន ព្រោះ​មាន​មេភូមិ មេឃុំ ចៅហ្វាយស្រុក រហូត​ដល់​សុរិយោដី ជា​អ្នក​ចុះហត្ថលេខា និង បោះត្រា​សព្វគ្រប់​អស់ហើយ ។
​ចំណែកឯ​ខាង​ស្ថាប័ន​តុលាការខេត្ត​ប៉ៃលិន ពេល​ទ​ទួ ល​បណ្តឹង​ហើយ អត់​ព្រម​ចាត់ការ​នោះទេ ពោល​គឺ​យក​ទៅ​ផ្អឹប​ចោល​តែម្តង ។ លោក​បន្ត​ទៀត​ថា លោក ជា ចាន់​ឌិន កំពុងតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន លែង​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល និង​ស្ថាប័ន​សមត្ថកិច្ច​ផងដែរ ។

​ចំណែក​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ភាគី ឈ្មោះ ចាន់ ថា​នី លោក ក៏​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើ​ការផ្អាក ការសាងសង់​របង​នៅលើ​ដី​ទំនាស់​នោះ​មួយ រយៈពេល​សិន រង់ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ ។​

​ភ្នាក់ងារ​យើង បាន​ទំនាក់​ទំ​នឹង​ទៅ​ខាង​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ប៉ៃលិន ជា​ច្រើនលើក​ច្រើនសារ​ដែរ តែ​បិទ​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន ។ រីឯ​លោក ប៉ូ​លី ឧត្តម ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​មិន​អាច​ទំនាក់ទំនង​បាន ដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ