ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ថ្នាំញៀន​ជាង ១ សែន​គ្រាប់ និង​ជនសង្ស័យ ៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ខេត្ត រៈយ៉ង​
ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1678នាក់)


ប្រទេស​ថៃ ៖ ជនសង្ស័យ​ចំនួន​៣​នាក់  ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ក្រុម​តម្រួត​ថៃ  នៅក្នុង​ខេត្ត រៈយ៉ង  និង​ខេត្ត ណា​ខន ប៉ា​ធុំ  ធ្វើការ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់  ខណៈ​ដែល​មុខសញ្ញា​ទាំងនេះ  កំពុង​ដឹកនាំ​គ្រឿងញៀន តាម​រថយន្ត​ដើម្បី​ធ្វើ​សកម្មភាព​ចែកចាយ​ជាក់ស្តែង ។​

​យោងតាម​របាយការណ៍​របស់​ថៃ  ដែល​កម្ពុជា​ថ្មី ទទួលបាន  គឺ​បាន​បញ្ជាក់ថា  ជំហាន ដំបូង  សមត្ថកិច្ច​ជំនាញ​បាន​ដាក់​កំលាំង​អោយ​ទាក់ទង​ទៅកាន់​មុខសញ្ញា  តាម​វិធាន ញុះញង់  ដើម្បី​សុំ​ទិញ​គ្រឿងញៀន  ដែល​មុខសញ្ញា​នោះ​មានឈ្មោះ ធិន កន  ហៅ​ធិន ជូ​ប​ក្រង  ភេទ​ប្រុស  អាយុ​២៤​ឆ្នាំ  រស់នៅ​ភូមិ​១  ឃុំ​យ៉ាង  ស្រុក​ណាំ​យឺន  ខេត្ត អ៊ុ​ប៊ុន រ៉ា​ច​ថា​នី ។​

​របាយការណ៍​បាន​បន្តថា  នៅពេល​នោះ​ដែរ មុខសញ្ញា​បាន​បង្ហាញខ្លួន​នៅ​កន្លែង​ទី​ណាត់ ជួប​ជាមួយ​នឹង​កំលាំង ក ស ដោយ​គេ​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក តូយ៉ូតា  ព៌ណ​ខ្មៅ​ពាក់​ស្លាក​លេខ ៧៤៩៤ ។ ប៉ុន្តែ​នៅពេលដែល​មុខសញ្ញា​សង្ស័យ​ថា​មាន​តម្រួត  គេ   ក៏បាន​បើករថយន្ត​រត់គេច​តែម្តង  ព្រមទាំង​បាន​បុក​ជាមួយនឹង​រថយន្ត​របស់​ក្រុម​តម្រួត​ថែមទៀត នៅ​ទីបំផុត មុខសញ្ញា​នេះ​ត្រូវបាន​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន  នៅក្នុង​រថយន្ត ។​

​តាម​ការសារភាព  គឺ​មុខសញ្ញា​ទី​ពីរ​ត្រូវបាន​លាតត្រដាង  ដែល​គេ​នោះ​មានឈ្មោះ​វីរៈ ស័ក  ហៅ​វ៉ែន  ភេទ​ប្រុស  អាយុ​៤៤​ឆ្នាំ  រស់នៅ​ភូមិ​៦  ឃុំ​ស្រះកែវ  ស្រុក​ថា​សាលា ខេត្ត ណា​ខន ស៊ី​ថាំ​រ៉ា​ច ដោយ​ជន​នេះ ត្រូវបាន​កំលាំង​តម្រួត​ថៃ  ចុះ​ចាប់ខ្លួន​នៅ​នឹង​ផ្ទះ លេខ​២៥៩/៨៣  ភូមិ​១១  ឃុំ​ធុង​សុខ​ឡា  ស្រុក​សារី​រ៉ា​ឆា  ខេត្ត​ឆុន​បុរី ។ ដោយ​នៅពេល​នោះ  សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៨៤ ០០០ គ្រាប់ និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១០,៤៩ ក្រាម ។ ក្រោយ​មក​កំលាំង​ក៏​បាន​ឈាន​ទៅ​ចាប់ខ្លួន​មុខសញ្ញា​ម្នាក់ទៀត​ឈ្មោះ ខាំ​រ៉ុន ហៅ​ម៉ៃ​សារី ច័ន្ទ​ឥន្ទ្រ  ភេទ​ប្រុស  អាយុ​៥៦​ឆ្នាំ  រស់នៅ​ខេត្ត​ណា​ខន ប៉ា​ធុំ  ខណៈ​ដែល​ជនសង្ស័យ​ចុងក្រោយ​នេះ បើករថយន្ត​មក​ក្នុង​ចំណត​កណ្តាល​ខេត្ត  ព្រមទាំង​បាន ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៦៤ ០០០ គ្រាប់  និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១ គីឡូក្រាម ។​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង​៣​នាក់  រួម​ទាំង​វត្ថុតាង​គឺ​ថ្នាំញៀន​ជាង​១​សែន​គ្រាប់​
​ត្រូវបាន​កំលាំង​ជំនាញ​ថៃ  រៀបចំ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ តាម​និតិ​វិធី​ច្បាប់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ