ប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ មិនអើរពើររឿងបាត់ម៉ូតូប្រជាពលរដ្ឋ
នាយប់ថ្ងៃទី១៥ ដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យប្រណាំងទូក បណ្តែតប្រទីត មានហេតុការណ៍មួយបានកើតឡើងរវាងអ្នកទទួលផ្ញើរម៉ូតូ និងម្ចាស់ដែលត្រូវបាត់បង់ម៉ូតូ នៅមុខវិទ្យាល័យព្រះស៊ីសុវត្តិ។
ក្រោយពីការពិភាក្សាគ្នាអស់មួយសន្ទុះធំមក ភាគីទាំងសងខាងបានព្រមព្រៀងគ្នាសំដៅទៅរកអាជ្ញាធរ មានសម្ថតកិច្ចដែលប្រចាំការនៅប៉ុស្ត៍នគរបាលផ្សារថ្មីទី៣ ថែមទាំងមានម៉ូតូចំនួនពីរគ្រឿងដែលបន្សល់នៅកន្លែងផ្ញើរ យកទៅដល់ទីតាំងប៉ុស្ត៍នរគបាលខាងលើក្នុងបំណង ដើម្បីអោយសម្ថតកិច្ចជួយទទួលពាក្យបណ្តឹង។ (ខណៈនោះប្រហែលម៉ោង២រំលងអធ្រាត) តែផ្ទុយទៅវិញលទ្ធផលដែលភាគីទាំងសងខាងបានទទួលមកវិញ នៅពាក្យសំដីរបស់មន្ត្រីប្រចាំការនាយប់នោះបានរុញច្រាន ភាគីទាំងសងខាងអោយទៅប្តឹងនៅសាលាខណ្ឌវិញទៅ ព្រោះសាលាខណ្ឌជាអ្នកចេញលិខិតអនុញ្ញាត្តិអោយមិនបាច់មកប្តឹងខ្ញុំទេ ពេលបានប្រយោជន៍អ្នកឯងទៅរកគេ ដល់ពេលមានទុក្ខអ្នកឯងមករកខាងខ្ញុំ ហើយក៏នាំគ្នាចូលដេកបាត់អស់។ បន្សល់ទុកនូវភាគីទាំងពីររហូតដល់ម៉ោង៤កន្លះទៀបភ្លឺ។
ដូច្នេះរាល់សំដីមន្ត្រីប្រចាំការនាយប់នោះតើគាត់ចង់និយាយមានន័យយ៉ាងម៉េច សូមលោកហួត ចាន់យ៉ារ៉ាន់ ដែលជាអធិការខណ្ឌដូនពេញ ជួយណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនផង ពិសេសបំផុតលោក កុល ខាន់ណារ៉ា ដែលជាប្រធានបុស្ត៍ផ្សារថ្មីទី៣ អប់រំកូនចៅអោយបានញឹកញាប់បន្តិច កុំអោយមានសំដីបែបនេះទៀតចំពោះប្រជាពលរដ្ឋដែលកំពុងមានបញ្ហា៕