ប្រធានអន្តោរប្រវេសន៍អន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត ធុំក្លិនរឿងអំពើ ពុករលួយជាបណ្តើរៗហើយ
(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនេះមានសេចក្ដីរាយការណ៍ចេញពីក្រុងប៉ោយបែត បានឲ្យដឹងថា នៅច្រកអន្តរជាតិ ក្រុងប៉ោយប៉ែត កើតមានករណីអំពើពុករលួយជាបន្តរបន្ទាប់ ជាពិសេសគឺកន្លែងប៉ូលិសអន្តោប្រវេសន៍តែម្តងគឺ ក្រោមការគ្រប់គ្រង ដោយលោក ស៊ីម សំអាត ។
បើតាមសេចក្តីរាយការណ៍ភ្ងាក់ងារសារព័ត៌មាន ប្រចាំក្រុងប៉ោយប៉ែ បានអោយដឹងទៀតថា លោកស៊ឹម សំអាត បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ធ្វើផ្គរធ្វើភ្លៀង គាបយកប្រាក់ពីប្រជាពលរដ្ឋ តាមរយ:ធ្វើលិខិតឆ្លងដែន នឹងចែកសំបុត្រចូលទឹកដីថៃមានកំណត់ ទង្វើបែបនេះកំពុងតែផ្គើន ទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាល ជាពិសេសគឺផ្គើនទៅនឹងអនុសាសន៍ សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្ដង ដោយមន្ត្រីប៉ូលិសទាំងនោះ ពោលពាក្យថា ពួកគេមិនត្រូវខ្លាចអ្នកណា ឬស្ដាប់អ្នកណាក្រៅពី មេរបស់គេ គឺលោក ស៊ីម សំអាត នោះឡើយ។
ប្រភពពីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ មួយរូបដែរស្មោះត្រងនឹងរាជរដ្ឋាភិបាល ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្ងាក់ងារយើងអោយថា ពាក់ព័ន្ធនឹងធ្វើលិខិតឆ្លងដែន រាជរដ្ឋាភិបាល បញ្ជានឹងកំណត់តម្លៃ ជូនបងប្អូនប្រជាពលរដ្ឋយក តែតម្លៃត្រឹម ២៥ ០០០៛ ( ពីរម៉ឺនប្រាំពាន់រៀល ) តែប៉ុណ្ណោះ ក៍ប៉ុន្តែ ត្រូវបានលោក ស៊ីម សំអាត បើកដៃឲ្យកូនចៅ នឹងមេខ្យល់តាមរយ: កូនចៅរបស់ខ្លួន ឲ្យយកក្នុងតម្លៃលិខិតឆ្លងដែន ពីប្រជាពលរដ្ឋចាប់ពី ៨០០បាត ទៅ១៦០០បាត ហើយសំរាប់តម្លៃបោះត្រាចេញ ឬចូល តម្លៃ១០០បាត សំរាប់(បដិភាគ) ធ្វើថ្មីបើលុយខ្មែរ ត្រូវបានពួកគេកាត់ទឹក ស្មើនឹង១៣០០០រៀល ដោយឡែកពលរដ្ឋធ្វើកាត ចូលទៅផ្សារលុងក្លឿ ( ផ្សារថៃ ) ត្រូវបានកំណត់ឲ្យបង់តម្លៃ ២០០បាត សំរាប់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតចំណែករឿងសំបុត្រទៅចូលទៅលេង ផ្សារ៉ុងក្លឿរប្រទេសថៃវិញ សំរាប់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតវិញ គេចែកជូនដោយពុំយកថវិការឡើយ (ដែលឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកជូនពលរដ្ឋក្រុងប៉ោយប៉ែត) តែបែរជាលោក ស៊ឹមសំអាត អោយកូនចៅចែកជូនមិនបានប៉ុន្មានផងបែជាអស់ទៅវិញ ធ្វើប្រជាពលរដ្ឋកម្មករអូសរទេះក្នុងក្រុង ត្រូវទិញសំបុត្រដដែល មើលទៅហាក់បីដូចមិនគោរព ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ធ្វើជូនពលរដ្ឋក្រុងប៉ោយប៉ែតសោះ។
ពលរដ្ឋជាច្រើននៅក្រុប៉ោយប៉ែត បានធ្វើការសម្ដែងនូវការមិនពេញចិត្ត ទៅនឹងទង្វើរបស់ លោក ស៊ីម សំអាត ប្រធានការិយាល័យអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថាជាសកម្មភាពបំពេញការងារ ដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួននឹងបក្យពួករបស់ខ្លួនប៉ុណ្ណោះ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត បានសុំឲ្យរាជរដ្ឋាភិបាល នឹងក្រសួងប្រឆាំងអំពើពុករលួយ ដាក់ការអង្កេត នឹងមានវិធានការណ៍ ដើម្បីចាត់ការនូវទង្វើ របស់លោក ស៊ីម សំអាត ផងដើម្បីជួយសម្រួល នឹងកាត់បន្តយ នៅទុកលំបាករបស់ពួកគាត់។
គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋខាងលើ សារព័ត៌មានយើង មិនអាចសំការបំភ្លឺ ណាមួយពីលោក ស៊ីម សំអាត ប្រធានការយាល័យអន្តោប្រវេសន៍ អន្តរជាតិប៉ោយប៉ែត បានទេពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ដោយសារព័ត៌មានយើង ធ្វើការទូរស័ព្ទ ទៅទូរស័ព្ទដៃរបស់លោក ជា
ច្រើនដង ចូលតែគ្មាអ្នកលើក កាលពីវេលាម៉ោង៤ នឹង២៣នាទី រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ៕