ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២
ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 649នាក់)


(ភ្នំពេញ)៖ វេលាម៉ោង៩៖០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល លោក វរសេនីយ៍ទោ មីកាអ៊ែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូបអញ្ជើញចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានធ្វើសេចក្តីរាយការណ៍ដល់អង្គពិធីឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន៥ខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះមានខ្លឹមសារមេរៀនដូចតទៅ៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់ ការស្រាវជ្រាវរកបទល្មើស ប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ចំណេះដឹងកងរាជអាវុធហត្ថ អប់រំចិត្តសាស្ត្រនយោបាយ ទស្សនកិច្ចសិក្សា និងចូលរួមស្តាប់សវនការ។

សូមបញ្ជាក់ថា សិក្ខាកាមដែលមកសិក្សានេះ គឺមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានី ខេត្ត និងសាលាកំបូល ហើយត្រូវបានប្រឡងវាស់ស្ទង់សមត្ថភាព មុននឹងចូលរៀនសូត្រ។ សិក្ខាកាមដែលប្រឡងជាប់មានចំនួន៨៣នាក់ ក្នុងចំណោម១១៧នាក់។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ