ហាងកាហ្វេលេងល្បែងប្រជាប្រិយឡើងស្នឹមមួយកន្លែងកំពុងប្រយុទ្ធយ៉ាងសកម្ម
ភ្នំពេញ: ទីតាំងល្បែងបៀរ អាប៉ោង និងកន្ទុយលេខក្នុងខណ្ឌទួលគោកដែលច្រកក្រោមហាងកាហ្វេកំពុងដំណើរការយ៉ាងសុវត្តិភាព។
បើតាមប្រជាពលរដ្ឋបានប្រាប់មកសម្លេងខ្មែរពិតឲ្យដឹងថាទីតាំងនេះស្ថិតនៅក្នុងសង្កាត់បឹងកក់ទី1 ចូលតាមផ្លូវ 347 ជាប់និងផ្លូវ598ដែលទល់មុនទូកុងតឺន័រចាស់មួយ ។
ប្រជាពលរដ្ឋបានបន្តទៀតថាទីតាំងល្បែរដែលនៅច្រកក្រោមហាងកាហេ្វនោះត្រូវគេដឹងថាមានឈ្មោះ តា ម៉ាប់ ជាមន្ត្រីយោធាពាក់ស័កបា្រំ ជាអ្នកផ្តល់ទីតាំង ឲ្យលេងជារៀងរាល់ថ្ងៃ។
ពលរដ្ឋនៅទីនេះក៏ឆ្ងល់ដែលថាហេតុអី្វបានជាពួកអ្នកលេងល្បែងទាំងនេះអាចលេងបានដោយសេរីមិនមាននគរបាលចូលមកមើលទេ។