ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក រ៉ិ​ច គង់​ឡើងឃុបឃិត​ឲ្យ​ឈ្មួញនាំចូ​ល​ទំនិញបង់ពន្ធ​មិន​គ្រប់​
ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 721នាក់)


ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៏ឲ្យដឹងថាលោក រ៉ិ​ច គង់​ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ ឡើងជំនួស​លោក ម៉ៅ សំអឿន ដែល​ថ្នាក់លើ ដក​យកទៅ​បញ្ឈរជើង ដោយសារ​រឿង ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ​និង​ទំនិញ​ខុសច្បាប់​។​ការកោះហៅ​លោក​ម៉ៅ​សំអឿន​នេះ​មានការ​សន្និដ្ឋានថា​អាចជា​សកម្មភាព​គោះ​ទឹកតែ​ប៉ុណ្ណោះ។​ព្រោះ​ករណីនេះ​លោក​មេ​គយ​ធំ​ធ្លាប់​បានធ្វើ​ចំពោះ​មេ​គយ​ច្រក​អូ​រ​រំដួល​ម្តង​ហើយ​បាន​តែមួយ​ដង្ហើម​ចង្រឹត​ក៏​បញ្ជូន​ត្រឡប់​ទៅវិញ​។​ទោះជា​យ៉ាងណា សម្រាប់​វត្តមាន លោក រ៉ិ​ច គង់​កាន់អំណាច​ជា​មេ​គយ​ច្រក​ព្រំ​តាំងពី​ខែសីហា​នេះ​មក ។បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​ឲ្យ​ដឹងថា​គ្មានអ្វី​ប្រែប្រួល ដើម្បី​បង្កើន​ចំណូល​ពន្ធគយ នៅឡើយ​ទេ។ ពោលគឺ​លោក រ៉ិ​ច គង់ កំពុង​បន្ត​អនុវត្តន៍ រូបមន្ត​របស់ មេ​គយ​ជំនាន់​មុន ក្នុងការ​រក្សា​ទុក មេ​ឈ្មួញ  ៦​ទៅ​៧ នាក់ ឲ្យ​ដឹកទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយ​បង់ពន្ធ​មិន​គ្រប់ ទុក​ស៊ី​ដដែល​ហ្នឹង​។មន្ត្រី​តូចតាច បាន​ឲ្យ​ដឹងថា កន្លងទៅ លោក រ៉ិ​ច​ គង់ កាន់តំណែង​ជា អនុប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ គាត់​ក៏មាន​ចំណែក ក្នុងការ​ប្រព្រឹត្ត អំពើពុករលួយ និង​ទទួល សំណូក​ពី​ឈ្មួញ ជា​មុខសញ្ញា បង់​ពន្ធ​មិន​គ្រប់​ឥឡូវ​ពេល​ទទួលបាន​តំណែង​ជា ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​ព្រំ លោក រ៉ិ​ច គង់ វា​ដូចជា​ឲ្យ​គាត់​ជិះសេះ​លែងដៃ ព្រោះ​គាត់​មាន​ទម្លាប់ ចាំ​ទទួលផល ពី​ការ​នាំ​ចូល ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែលមាន ទំនាក់ទំនង​ល្អ ជាមួយ​គាត់​កាលពីមុន​រួចទៅហើយ​។ប្រភព​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក រ៉ិ​ច គង់ កំពុងមាន​ទំនាក់ទំនង យ៉ាង​ជិត​ស្និទ្ធ ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយខែៗ មិនតិចជាង ៣០០​រថយន្ត ធំៗ​នោះទេ​។​ឈ្មួញ​ធំៗ​ដែល​គេ​ដឹងថា​ក្នុង​ការនាំ​​ទំនិញ​ចូល​តាម​ច្រក​ព្រំនេះ​ជាអាទិ៍​ក្រុមហ៊ុន​របស់​អ្នកមានអំណាច​នៅ​ក្រុង​ខេត្ត​និង​ឈ្មួញ​ក្រុមហ៊ុន​ធី​គា​ដ៏​ល្បីល្បាញ​។​​ប្រភព បាន​ទម្លាយ​ឲ្យ​ដឹងថា​ រាប់សិប​ឆ្នាំ​មកហើយ ក្រុម​ឈ្មួញ​​បាន​នាំចូល ទំនិញគេចពន្ធ តាម​ឡាន​យី​ឌុបៗ ក៏ដូចជា កុងតឺន័រ ភាគច្រើន​ជា​ប្រភេទ​ទំនិញ ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ដោយ បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ និង​​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​លាន​រៀល ក្នុង​មួយខែៗ​។ រថយន្ត​កុងតឺន័រ ភាគច្រើន បាន​ដឹក ប្រភេទ រថយន្ត​ទំនើបៗ​កាត់ត ដែ​ល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់ និង​មួយចំនួនទៀត ជា​ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញគេចពន្ធ ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ព្រំ ដែល​គេ​ជឿថា​បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ ពី​លោក ទំ ណូន ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ផងដែរ​ទើប អ្វីៗ​ក៏​អាច​ដំណើរការ ដោយ​រលូន​ល្អ​ដោយ​គ្មាន​ការត្រួតពិនិត្យ​។ពាក់ព័ន្ធ​ករណីនេះ យើង​មិនទាន់​អាច ទាក់ទ​ង​លោក រ៉ិ​ច គង់ ប្រធានការិយាល័យ​គយ ច្រក​ព្រំ ដែល​ទើបនឹង ឡើងកាន់តំណែង ដើម្បី​បំភ្លឺ​បានទេ ។ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធានការិយាល័យ បាន​ពិ​ភាក្សាគ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យកទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ទៅតាម​រូបមន្ត​ចាស់​។កាលពី​ថ្ងៃទី​៩​តុលា​ឆ្នាំ​២០១៦​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​មួយ​​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចព​ន្ធ​និង​ជម្រុញ​ការ​ប្រ​មូល​ពន្ធគយ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ